កំពង់ឆ្នាំង៖ នៅថ្ងៃសៅរ៍ ៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកសម្ភារ និងថវិកា មួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងមានការឧបត្ថម្ភពីឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលស្រុក លោកមេឃុំ និងស្ថាប័នការពាក់ព័ន្ធ នាំយកជូនគ្រួសារ អតីតយុទ្ធជនមានជីវភាពខ្វះខាត ចំនួន ០៣គ្រួសារ។
គ្រួសារអតីតយុទ្ធជនមានជីវភាពខ្វះខាតទាំង០៣គ្រួសាររស់នៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ អំណោយនាំយកទៅចែកជូនរួមមាន៖ អង្ករចំនួន ១២ការ៉ុង មី ១២កេះ ទឹកត្រី ៩យួរ ទឹកស៊ីអ៊ីវ ៩យួរ ម៉ាស់ ៣ប្រអប់ និងថវិកាចំនួន ៦៣ មុឺនរៀល និងសម្ភារហូបចុកមួយចំនួនទៀត ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សម្រួលផ្សាយដោយ៖ ធូ កុសល

.j.jpg)

No comments:
Post a Comment