សមត្ថកិច្ចឃាត់ខ្លួនបុរសមា្នក់ជាប់ចោទរំលោភក្មេងស្រីអាយុ12ឆ្នាំក្នុងផ្ទះសំណាក់ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

សមត្ថកិច្ចឃាត់ខ្លួនបុរសមា្នក់ជាប់ចោទរំលោភក្មេងស្រីអាយុ12ឆ្នាំក្នុងផ្ទះសំណាក់

ខេត្តកំពង់ចាម ៖ យុវជនម្នាក់ម្នាក់បានជាប់ចោទពីបទរំលោភក្មេងស្រីអាយុ១២ឆ្នាំ ក្នុងផ្ទះសំណាក់ ហេតុការផ្ទុះរឿងរាវនេះនៅវេលាម៉ោង ១៨ . ០០ នាទី ថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២១ ក្រោយជនរងគ្រោះបានប្តឹងមកកំលាំងជំនាញការរិយាល័យប្រឆាំងការជួញដូរមនុស្ស  នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម ។

ប្រភពពីសមត្ថកិច្ចប្រាប់ថា ជនរងគ្រោះ ឈ្មោះ ម៉ាត់ សូហ្វីយ៉ាទី ភេទ ស្រី អាយុ ១២ ឆ្នាំ រស់នៅភូមិរកាក្រោម សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅចំពោះមុខឪពុករបស់ជនរងគ្រោះ ប្តឹងឈ្មោះ សួង អរុណ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដង្កោរ សង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ បានប្រព្រឹត្តសកម្មភាពរំលោភទៅលើជនរងគ្រោះបានសម្រេចចំនួន ០១ ដង កាលពីវេលាម៉ោង ១២ . ០០ នាទី ថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២១ នៅចំណុចសណ្ធាគារយីហោ ហេងហេង បន្ទប់លេខ ៣១១ ស្តិតនៅភូមិ ទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ 


 សមត្ថកិច្ចបានអោយដឹងថា ក្រោយពីបានទទួលបណ្ដឹងពីករណីនេះភ្លាម លោកឧត្តមសេនីយ៍  មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម  បានចេញបទបញ្ជា ចាត់ការជាបន្ទាន់តាមនីតិវិធី។                       

និងបានការសម្របសម្រួលពី លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម នៅវេលាម៉ោង ១៩ . ០០ នាទី ថ្ងៃទីខែឆ្នាំដដែល កំលាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកំលាំង អហ ក្រុងកំពង់ចាម សរុបចំនួន ០៦ នាក់ រថយន្ត ០១ គ្រឿងម៉ូតូ ០១ គ្រឿង ដឹកនាំដោយលោក វរះសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានធ្វើការឃាត់ខ្លួនបានជនសង្ស័យ ឈ្មោះ សួង អរុណ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចំការដូង សង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ នៅចំណុចសណ្ធាគារយីហោ ហេងហេង បន្ទប់លេខ ៣១១ ស្តិតនៅភូមិ ទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម រួចកំលាំងជំនាញបានបញ្ជូនជនសង្ស័យខាងលើមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់តាមនិតិវិធី ។ កំលាំងជំនាញបានធ្វើតេស្តរកមេរោគកូវិត១៩ លើជនសង្ស័យលទ្ធផល អវិជ្ជមាន និងធ្វើតេស្តរកសាធាតុញៀនលទ្ធផល វិជ្ជមាន ។ 

បច្ចុប្បន្នកំលាំងជំនាញកំពុងចាត់ការតាមនិតិវិធី ៕,វណ្ណៈ







No comments:

Post a Comment

Pages