កិច្ចប្រជុំបូកសរុបការរងារនគរបាល និងសហគមន៍ ប្រចាំខែតុលា និងទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ​ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

កិច្ចប្រជុំបូកសរុបការរងារនគរបាល និងសហគមន៍ ប្រចាំខែតុលា និងទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ​

 

ខេត្តត្បូងឃ្មុំ​ ៖​ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បេីកកិច្ចប្រជុំ ដេីម្បី​បូកសរុបសភាពការណ៍ស្តីពីលទ្ធផលការអនុវត្តន៍ការងារ​នគរបាល ប្រចាំខែតុលា និងដាក់ទិសដៅបន្តចំនួន​៨ចំណុចទៀតដេី​ម្បីទប់​ សភាព​ការណ៍​បច្ចុប្បន្ន​នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។ 

កិច្ចប្រជុំ​ធ្វេីឡេីងនៅថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៨:០០នាទីព្រឹក​ ដោយមានការចូលរួមពីស្នងការរង​ នាយការិយាល័យ​ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនទាំង០២ អធិការ អធិការរង នៃអធិការ​ដ្ឋាននគរបាលក្រុង-ស្រុកទាំង០៧ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង ៦៤ប៉ុស្តិ៍ ។

លោកឧត្តមសេនីយ៍ស្នងការ មានប្រសាសន៍ណែនាំឱ្យប្រធានអង្គភាពថ្នាក់ក្រោមដែលពាក់ព័ន្ធនីមួយៗ លើកឡើងអំពីចំណុចខ្លាំង ចំណុ​ចខ្សោយ និងបញ្ហាប្រឈមរបស់ខ្លួន ដើម្បីដោះស្រាយជារួមកែសម្រួល និងដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ដូចតទៅៈ ១. ត្រូវពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ ២.បង្កើនការយកចិត្តទុកដាក់វេនប្រចាំបញ្ជា ៣.ការគ្រប់គ្រងមុខសញ្ញាគ្រប់ប្រភេទ ៤.ចុះល្បាតត្រួតពិនិត្យ នៅតាមបណ្ដាភូមិសាស្ត្រងាយរងគ្រោះ បង្ការ ទប់ស្កាត់បទល្មើសនៅមូលដ្ឋាន ៥.បង្កើនការផ្សព្វផ្សាយស្តីអំពីភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច ឱ្យបានកាន់តែច្រើនបន្ថែមទៀត ៦.ពង្រឹងការអនុវត្តការងារនគរបាល និងសហគមន៍ ៧.ជម្រុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ការផ្តល់សេវាចាំបាច់ សេវាតម្រូវការជូនប្រជាពលរដ្ឋ និង៨.បន្តចូលរួមអនុវត្ត វិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល ។


លោកឧត្តមសេនីយ៍ស្នងការ ឱ្យមន្ត្រីនគរបាលគ្រប់អង្គភាព ចំណុះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ត្រូវបន្តខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ផ្តល់សេវាសាធារណៈ ឱ្យបានការតែល្អប្រសើរ ជូនដល់បងប្អូនប្រជាពលរដ្ឋយើង បន្តបង្កើនចំណង់សាម​គ្គីភាព ទាំងក្នុងអង្គភាព និងមជ្ឈដ្ឋានខាងក្រៅ ៕,វណ្ណៈ










No comments:

Post a Comment

Pages