អធិការនគរបាលស្រុកអូររាំងឪ​ ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ក្រុម​អ្នក​ញៀន​ល្បែង​ស៊ីសង​ជល់មាន់ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

អធិការនគរបាលស្រុកអូររាំងឪ​ ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ក្រុម​អ្នក​ញៀន​ល្បែង​ស៊ីសង​ជល់មាន់

 


ខេត្ត​ត្បូងឃ្មុំ​ ៖​ ល្បែង​ស៊ីសង​ដែលអ្នក​ញៀនឈ្លក់និយម​លេងរហូតភ្លេចបាយភ្លេចទឹក​ ភ្លេចក្រុម​គ្រូសារ​មួយកន្លែង ស្ថិតនៅ​ភូមិអំពិលត្បូង ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ  ត្រូវ​បាន​សមត្ថកិច្ច​នៃអធិការ​ដ្ឋាននគរបាលស្រុកអូររាំងឪ ចុះបង្ក្រាប​ និងឃាត់មនុស្ស៤​នាក់​យកមកធ្វេីកិច្ចសន្យាអប់រំណែនាំ​ កាលពីថ្ងៃ​ទី១៥ ខែ តុលា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី ។ ​


លោកវរសេនីយ៍ទោ វង្ស សុភី អធិការនគរបាលស្រុកអូររាំងឪដែលដឹកនាំកម្លាំង​ បង្ក្រាប​បាន​អោយ​ដឹង​ថា​ កម្លាំង​លោក​បានចុះបំពេញ​ភារកិច្ច​ការពារ​សុវត្ថិភាព​ សណ្តាប់ធ្នាប់​ក្នុងមូល​ដ្ឋាន​ជូនប្រជាពល​ រដ្ឋ​ ខណ:ពេលកំពុងល្បាតចល័តតាមភូមិសាស្រ្ត​ ឃេីញ​មនុស្សមួយក្រុម​ ប្រមូល​ផ្តុំគ្នាលេងល្បែងស៊ី​សងជល់​មាន់) នៅចំណុចផ្ទះឈ្មោះ កាយ ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិអំពិលត្បូង ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។


លោក​បន្ត​ថា​ កម្លាំង​លោក​បានព័ទ្ធចាប់ឃាត់ខ្លួនមនុស្ស៤នាក់​ នាំយកមកស្នាក់ការ​ ដោយបានធ្វើកិច្ចសន្យាអប់រំណែនាំអោយបញ្ឈប់លេង​ និងត្រឡប់ទៅផ្ទះវិញ។​ ដោយ​ឡែក​ ឧបករណ៍​បម្រើ​អោយបទល្មេីសរួមមាន​៖រថយន្ត១គ្រឿងម៉ូត៣គ្រឿង​ និងមាន់ចំនួន៤ក្បាល​ ៕,វណ្ណៈ







No comments:

Post a Comment

Pages