ខេត្តកោះកុង ៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្រែអំបិល បង្ក្រាបបានគ្រឿងញៀនប្រមាណ២៣០គីឡូក្រាម ដែលដាក់ក្នុងកេះចំនួន១០កេះ ប្រេីទូកធំមួយគ្រឿងជាមធ្យោបាយដឹកជញ្ជូន នៅក្នុងចំណុចភូមិ ចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល និងឃាត់ជនង្ស័យបានចំនួន០៦នាក់ (ប្រុស) ក្នុងនោះមានជនជាតិបរទេសជនជាតិថៃ០២នាក់ ។
ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី ២២ខែតុលា ឆ្នាំ២០២១។ បច្ចុប្បន្ន កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកោះ កុងកំពុងសាកសួរជនល្មើស និងរៀបចំសំណុំរឿងចាត់ការតាមនិតិវិធី៕,វណ្ណៈ
No comments:
Post a Comment