ខេត្តកំពង់ចាម ៖ លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារបេីកកិច្ចប្រតិបត្តិការបង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី ដោយប្រេីវិធានរដ្ឋបាលចំហរ ហេីយបានឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ប្រុស ដកហូតវត្ថុតាងរួមមាន ៖ ថ្នាំញៀនចំនួន ១៦កញ្ចប់ និងទូរស័ព្ទដៃចំនួន ០៧គ្រឿង ។
លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ បានអោយដឹងថា ប្រតិបត្តិការនេះធ្វេី ឡើងក្រោមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងដោយបានការសម្របសម្រួលពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកបានចាត់បញ្ជាឲ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកចំការលើ និងកម្លាំងប៉ុស្តិ៍គនរបាលរដ្ឋបាលស្ពឺ ។
លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ បានបង្ហាញអត្តសញ្ញាណជនសង្ស័យទាំង៩នាក់ដែលត្រូវចាប់ខ្លួនដូចខាង ក្រោមនេះ ៖
១.ឈ្មោះ លី សុភា ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។
២.ឈ្មោះ លាង លីហ័រ ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងផ្សារដែក មានទីលំនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។
៣.ឈ្មោះ ស្រ៊ុន ចាន់ធូរ ភេទប្រុស អាយុ ២៤ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។
៤.ឈ្មោះ ឡាំ សីហា ហៅ អុង ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។
៥.ឈ្មោះ កុយ វ៉ាន់ថា ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពែងមាសត្បូង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។
៦.ឈ្មោះ លី ថា ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។
៧.ឈ្មោះ នួន សៅឌី ភេទប្រុស អាយុ ២៨ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។
៨.ឈ្មោះ រស់ សៀម ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។
៩.ឈ្មោះ អាន ថាណាក់ ភេទប្រុស អាយុ ២២ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។
លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ បានប្រាប់ថា ចំពោះជនសង្ស័យទាំង ០៩នាក់ខាងលើ បានធ្វើតេស្តសំណាកកូវីដ-១៩ ជាលទ្ធផល អវិជ្ជមានទាំង ០៩នាក់ និងបានដកហូតវត្ថុតាងរួមមាន÷ ថ្នាំញៀនចំនួន១៦កញ្ចប់ និងទូរស័ព្ទដៃចំនួន០៧គ្រឿង ៕,វណ្ណៈ
No comments:
Post a Comment