លទ្ធផលបង្ក្រាបបទល្មេីសនេសាទខុសច្បាប់ ក្នុងស្រុកក្រូចឆ្មារ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

លទ្ធផលបង្ក្រាបបទល្មេីសនេសាទខុសច្បាប់ ក្នុងស្រុកក្រូចឆ្មារ

 


ខេត្តត្បូងឃ្មុំ​ ៖​ ក្នុងរយៈពេល​ថ្ងៃ​តែមួយ​២១តុលា ឆ្នាំ២០២១នេះ​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន០២ប៉ុស្តិ៍បានប្រេីកម្លាំងចុះបង្ក្រាបបទល្មេីសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្ររៀងៗខ្លួន​ ។ ការ​ បង្ក្រាប​ទទួលបានលទ្ធផលល្អប្រសេីរ​ ដោយចាប់យកនិងកាប់បំផ្លាញចោល​ឧបករណ៍​ល្មេីសនេសាទជាច្រេីន​ ​ និង​ ចាក់លែងត្រីអោយចូលបឹងធម្មជាតិវិញ​ ។ 


ការបង្ក្រាប​គឺ​ធ្វើ​ឡើង​នៅ​ក្នុង​ស្រុក​ក្រូចឆ្មារ​ដោយកម្លាំងនគរបាលប៉ុស្តិ៍ចំនួន២

ហេីយទទួលបានលទ្ធផលដូចខាងក្រោមនេះ​ ៖

   ១-ប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្នុរ ចុះបង្ក្រាប នៅចំណុចបឹងធំ ក្រោយភូមិទី៦ ឃុំរកាខ្នុរ បង្ក្រាបបាន:

   -លបស្បៃមុង ចំនួន ១០មាត់

   -របាំងព្រួល ប្រវែង ៤៥០ម៉ែត្រ

   -បង្គោលឬស្សី ១៧៥បង្គោល

    សម្ភារខាងលើត្រូវបានកាប់បំផ្លាញចោលនៅហ្នឹងកន្លែង និងចាក់ប្រលែងកូនត្រី ចំនួន ០៥ គីឡូក្រាម ។


   ២-ប៉ុស្តិ៍ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយឃ្លាំង សហការជាមួយក្រុមប្រឹក្សាឃុំ កម្លាំងប្រជាការពារ ចុះបង្ក្រាបនៅចំណុចបឹងផ្ដៅ ក្រោយភូមិទី៤ ឃុំស្វាយឃ្លាំង បង្ក្រាបបាន:

  -លបស្បៃមុង ចំនួន ០៦មាត់

  -របាំងព្រួល ប្រវែង ៤៥០ម៉ែត្រ

  -បង្គោលឬស្សី  ៤៨បង្គោល

   សម្ភារខាងលើត្រូវបានកាប់បំផ្លាញចោលនៅហ្នឹងកន្លែង ។ និងចាក់ប្រលែងកូនត្រី ចំនួន ០៧ គីឡូក្រាម ៕,វណ្ណៈ












No comments:

Post a Comment

Pages