ខេត្តក្រចេះ ៖ កម្លាំងសមត្ថកិច្ចចម្រុះនៃខេត្តក្រចេះបានសហការគ្នាចុះ បង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែង យីហោអាហារដ្ឋាន និងខេ.ធី.វី ពេញចិត្ត ដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ស្ថិតក្នុងភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ ។
នគរបាលក្រុងក្រចេះបានអោយដឹងថា ការសម្រេចធ្វើការឡោមព័ទ្ធទីតាំងខារ៉ាអូខេមួយកន្លែងនេះ គឺនៅវេលាម៉ោង ១២:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៣ ខែតុលាឆ្នាំ២០២១ ដែលម្ចាស់ទីតាំងខាងលេីនេះ លួចបេីកដំណើរទទួលភ្ញៀវ ប្រមូលផ្ដុំគ្នាច្រៀងរាំលេង
ផ្ទុយពីបំរាមគោចរ នៃវិធានការការពារទប់ស្កាត់ជំងឺកូវិដ១៩ ដែលកំពុងនៅបន្តឆ្លងរីករាលដាលមិនទាន់ថប់ថយនៅឡើយ ។
ការចុះបង្ក្រាបនិងឃាត់មនុស្សក្នុងហាង ខាងលេីនេះ ដោយមានចូលរួមពីកម្លាំងនគរបាល សហការជាគ្នា ជាច្រើនអង្គភាព និងដោយមានការសម្របសម្រួលនីតិវិធីពីលោក អ៊ង រី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ។ ក្នុងពេលនោះ កម្លាំងសមត្ថកិច្ចបានឃាត់មនុស្សប្រុសស្រីចំនួន២១នាក់ នាំខ្លួនមកកាន់ស្នងការដ្ឋាននគបាលក្រុងក្រចេះដើម្បីសួរនាំ និងបន្តនីតិវិធី ៕
No comments:
Post a Comment