ខេត្តត្បូងឃ្មុំ ៖ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បេីកកិច្ចប្រជុំ ត្រួតពិនិត្យរបាយការណ៍អនុវត្តផែនការសកម្មភាពឆ្នាំ២០២១ ឆ្លងផែនការសកម្មភាព ឆ្នាំ២០២២ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងផែនការការពារ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានមិត្តភាព កម្ពុជា -ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នាពេលខាងមុខ ។
កិច្ចប្រជុំធ្វេីឡេីងនៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ។
សមាសភាពចូលរួមមាន លោក លោកស្រី ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ លោកនាយការិយាល័យចរាចរណ៍ផ្លូវគោក នាយការិយាល័យសរុបផែនការ លោកនាយការិយាល័យផ្សព្វផ្សាយអប់រំ លោកមេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ និង៦១៧ និងមន្ត្រីជំនាញពាក់ព័ន្ធ។
នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការបានណែនាំឲ្យមន្ត្រីជំនាញ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំទាំងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២ ក៏ដូចជាផែនការការពារក្នុងពិធីសម្ពោធស្ពាន ដើម្បីឲ្យទទួលបាននូវប្រសិទ្ធភាពខ្ពស់ និងសុខសុវត្ថិភាព សណ្តាប់ធ្នាប់ល្អ ជូនបងប្អូនប្រជាពលរដ្ឋ និងប្រមុខថ្នាក់ដឹកនាំ ៕,វណ្ណៈ
No comments:
Post a Comment