ឃាត់​ខ្លួន​ជនសង្ស័យ​ជាបន្តបន្ទាប់​៦នាក់​ នៅភូមិ​សាស្ត្រ​ខេត្ត​កំពង់ចាម​ ករណីជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

ឃាត់​ខ្លួន​ជនសង្ស័យ​ជាបន្តបន្ទាប់​៦នាក់​ នៅភូមិ​សាស្ត្រ​ខេត្ត​កំពង់ចាម​ ករណីជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់

 

ខេត្ត​កំពង់ចាម​ ៖​ សមត្ថកិច្ច​ខេត្ត​កំពង់ចាម​ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់​ ស្នងការរង ទទួលផែនការងារ​ប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណីជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ចំនួន០១ករណី (ដោយប្រេីវិធានញុះញង់) ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦នាក់ ចាប់យក​វត្ថុតាងមួយចំនួន​ចាត់ការតាមច្បាប់​ ។ 

ប្រតិបត្តិការនេះ​ធ្វើ​ឡើង​នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម​ កុសល​ ស្នងការនគរ​បាលខេត្តកំពង់ចាម​ និង​សម្របសម្រួល​ការ​ងារ​ពីលោក ហាក់ ហ៊ាន់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា​ដំបូងខេត្តកំពង់ចាម ។ 


លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់​បាន​រៀប​រាប់​នីតិវិធី​មុនឃាត់ខ្លួនពួកគេអោយដឹងថា​ មុនដំបូង​ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ ១-ឈ្មោះ ឈុន នី ភេទប្រុស អាយុ ៣៨ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ *(ជាមុខសញ្ញាមានថ្នាំញៀនចំនួន ១០កញ្ចប់ ធំ០៤កញ្ចប់)។* 

 

តាមចម្លើយរបស់ជនសង្ស័យខាងលើថា ថ្នាំញៀនដែលខ្លួនលក់ គឺខ្លួនទិញពីអ្នក​លក់​ថ្នាំញៀននៅរាជធានីភ្នំពេញ។


ក្រោយមកសមត្ថកិច្ចយើងក៏បន្តធ្វើការឃាត់ខ្លួនមុខសញ្ញាទូរស័ព្ទមកទិញថ្នាំញៀនបានចំនួន០៤នាក់ប្រុស÷

២.ឈ្មោះ បេង មឹង ភេទប្រុស ឣាយុ២១ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិបឹង ឃំុតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

៣.ឈ្មោះ ឣេម សុភ័ណ្ឌ  ឣាយុ២២ឆ្នាំ ជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិដូនប៉ែន ឃំុទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។  

៤.ឈ្មោះ រស់ សុភ័ក្រ ភេទប្រុស ឣាយុ៥០ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រៃតាត្រាវ ឃំុបល្ល័ង ស្រុកបារាយណ៌ ខេត្តកំពង់ធំ។

៥.ឈ្មោះ រ៉ា ដេរ៉ាន់ ឣាយុ១៩ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិត្រពាំងទូក ឃំុបាក់ស្នា ស្រុកបារាយណ៌ ខេត្តកំពង់ធំ។  

ជនសង្ស័យទាំង០៥នាក់ខាងលើ បានធ្វើតេស្តសំណាកកូវីដ-១៩ ជាលទ្ធផល *អវិជ្ជមាន*ទាំង០៥នាក់ ។​ ដកហូតវត្ថុតាងរួម​មាន​ ៖​ ថ្នាំញៀនចំនួន១០កញ្ចប់(ធំ​០៤​កញ្ចប់) ទូរស័ព្ទដៃចំនួន០៦គ្រឿង ជញ្ជីងសម្រាប់ថ្លឹងថ្នាំចំនួន០១គ្រឿង ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន ម៉ូតូចំនួន០១គ្រឿង និង រថយន្តចំនួន០១គ្រឿង។

លោកបន្តថា​ លុះរហូតដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចយើងបន្តធ្វើ​ការឃាត់ខ្លួនបក្ខពួករបស់ជនសង្ស័យខាងលើបានចំនួន០១នាក់ទៀត÷

១.ឈ្មោះ សុក សឹម ភេទប្រុស អាយុ ៣២ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិស្រយោង ឃុំស្រយោង ស្រុកតាំងគោក ខេត្តកំពង់ធំ​ ។ ជន​សង្ស័យខាងលើបានធ្វើតេស្តសំណាកកូវីដ-១៩ ជាលទ្ធផល *អវិជ្ជមាន*។​ ដកហូតវត្ថុតាង÷ទូរស័ព្ទដៃចំនួន ០២គ្រឿង​ ៕,វណ្ណៈ





No comments:

Post a Comment

Pages