ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី០៤ ខែវិច្ចិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងការងារជំនាញ នៅអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ និងជេីងព្រៃ និងផ្សព្វផ្សាយការងារចំនួន៤ចំណុច
ដែលត្រូវអនុវត្តន៍ចាំបាច់ ។
ផែនការងារចំនួន៤ចំណុចដែលត្រូវដាក់ ចេញរួមមាន ៖
*១-ពង្រឹងលេីការអនុវត្តនគោលនយោបាយភូមិឃុំមានសុវត្តិភាពឲ្យកាន់តែប្រសេីរឡេីងថែមទៀត ក្នុងភូមិសាស្រ្តនៃស្រុកទាំងពីរ*
*២-ពង្រឹងនិងណែនាំបន្ថែមនូវនីតិវិធី នៃការអនុវត្តលេីការងារជំនាញ ការគ្រប់គ្រងឯកសារ និងលើការងារដ្ឋបាលទូទៅ ដល់គ្រប់ជំនាញ នៃអធិការដ្ឋាននគរបាលស្រុកទាំងពីរ*
*៣-ពង្រឹងលេីការអនុវត្តការងារជំនាញ តាមប៉ុស្តិ៍នគរបាលរដ្ឋបាល *
*៤-ពង្រឹងបន្ថែមលេីការចុះរិតបន្តឹង ការអនុវត្តនច្បាប់ចរាចរណ៍ផ្លូវគោក*
កិច្ចប្រជុំចូលរួម៖ លោកស្នងការរង និងជាអនុប្រធានក្រុមការងារតាមដានត្រួតពិនិត្យ ពង្រឹងដឹកនាំអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ និងស្រុកជេីងព្រៃ លោក-លោកស្រីនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល,នគរបាលចរាចរណ៍ផ្លូវគោក,ប្រឆាំងជួញដូរមនុស្ស, ប្រឆាំងគ្រឿងញៀន,កិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល លោក-លោកស្រីអធិការ-អធិការរង លោក-លោកស្រីនាយផ្នែក លោក-លោកស្រីនាយ-នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ និងស្រុកជេីងព្រៃ ។
បន្ទាប់ពីកិច្ចប្រជុំចប់នៅថ្ងៃខែដដែលលោកឧត្តមសេនីយ៍ទោ ឯម កុសល
បានបន្តចុះត្រួតពិនិត្យមេីលការជួសជុលកែលម្អអាគារអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ដែលបាននឹងកំពុងជួសជុលអាគារទាំងមូល ដេីម្បីបង្កលក្ខណៈងាយស្រួល និងសមស្របជាទំរងរដ្ឋបាល ដល់មន្រ្តីបំរេីការងារប្រចាំថ្ងៃផងដែរ ៕,វណ្ណៈ
No comments:
Post a Comment