លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ដឹកនាំកិច្ចប្រជុំ​បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការការងារនគរបាល​ និងសហគមន៍​ប្រចាំខែតុលា​ លេីកទិសដៅអនុវត្តនបន្ត​ និងផ្សព្វផ្សាយការងារចាំបាច់មួយចំនួន​ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ដឹកនាំកិច្ចប្រជុំ​បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការការងារនគរបាល​ និងសហគមន៍​ប្រចាំខែតុលា​ លេីកទិសដៅអនុវត្តនបន្ត​ និងផ្សព្វផ្សាយការងារចាំបាច់មួយចំនួន​

 

ខេត្ត​កំពង់ចាម​ ៖​ នៅថ្ងៃទី០១ ខែវិច្ចិកា​ ឆ្នាំ២០២១​ នាសាលប្រជុំ​នៃស្នងការដ្ឋាន​

លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានដឹកនាំកិច្ចប្រជុំ​បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការការងារនគរបាល​ និងសហគមន៍​ប្រចាំខែតុលា​ លេីកទិសដៅអនុវត្តនបន្ត​ និងផ្សព្វផ្សាយការងារចាំបាច់មួយចំនួន​ ។ 

សមាសភាព​ចូលរួម​៖​ លោក​-លោកស្រី​ ស្នងការរង​ លោកអនុប្រធានផែន​ លោក​-លោកស្រី​នាយការិយាល័យជំនាញ​ លោកអធិការ​នគរបាលស្រុក-ក្រុង​ លោក-លោកស្រី​ អធិការរងទទួលដឹកនាំផែនការងារសេនាធិការ​-ការងារអត្តសញ្ញាណកម្ម​ និងការងារអគ្គិភ័យ​ ។ 

ក្នុងកិច្ចប្រជុំនេះផងដែរ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ មានប្រសាសន៍ ថា៖ គ្រប់ការិយាល័យជំនាញ គ្រប់អធិការដ្ឋានក្រុង/ស្រុកទាំងអស់ ត្រូវយកចិត្តទុក្ខដាក់ ខ្ពស់រាល់សភាពការណ៍ដែលកើតឡើងចំពោះមុខ ទាំងការងារសេនាធិការ ,ការងារសន្តិសុខ ,ការងារទប់ស្កាត់បទល្មើស, ការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ,ធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងប្រមូលពត៌មានឲ្យបានច្បាស់ដើម្បីធ្វើការដោះស្រាយ ។ ជាពិសេសខ្លួនជាកងកម្លាំងនគរបាលជាតិត្រូវមាន​វិន័យ មានក្រមសីធម៍ វិជ្ជាជីវៈជាមន្រ្តីនគរបាលជាតិ និងត្រូវគោរពឲ្យបាននូវវិន័យលេខ០០៦ ដែលជាវិន័យរបស់កងកម្លាំង ៕,វណ្ណៈ














No comments:

Post a Comment

Pages