ឆេះសាលាបាលីវត្តសោភណ្ឌមុយ្យារាម ហៅវត្គកោះ​តាង៉ោ ស្ថិតនៅចំណុចភូមិកោះតាង៉ោទី១ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

ឆេះសាលាបាលីវត្តសោភណ្ឌមុយ្យារាម ហៅវត្គកោះ​តាង៉ោ ស្ថិតនៅចំណុចភូមិកោះតាង៉ោទី១ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម


ខេត្ត​កំពង់ចាម​ ៖​ សាលាបាលីទំហំ៦ម៉ែត្រគុណ១២ម៉ែត្រ​ សង់អំពីថ្ម ប្រក់ក្បឿង ជញ្ជាំងថ្ម ត្រូវ​បាន​អគ្គិភ័យ​ឆាប​ឆេះ​អស់ដំបូលខាងលើទាំងស្រុង​ ហេីយបណ្តាលអោយខូចខាតសម្ភារ:ដូចជា៖កង្ហារ ចំនួន០៥គ្រឿង​ ទូទឹកកកចំនួន​០១គ្រឿង​ ប្រឹងម៉ាស៊ូត ចំនួន៧កាន​និងសម្ភារៈប្រើប្រាស់របស់ព្រះសង្ឃមួយចំនួន​ ដោយសារតែ​ផ្ទុះសេខ្សែភ្លើង​ ។ 

លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​បាន​ អោយ​ដឹង​ថា​ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១:២០នាទី ប្រជាពលរដ្ឋរាយការណ៍ថាមានករណីអគ្គីភ័យ ០១ករណីឆេះសាលាបាលី នៅក្នុងវត្តសោភណ្ឌមុយ្យារាម ហៅវត្គកោះតាង៉ោ ស្ថិតនៅចំណុចភូមិកោះតាង៉ោទី១ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម ហេីយលោកបានបញ្ជាឲ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោកភោគ សាវុធ អភិបាល នៃគណ:

អភិបាលស្រុកកងមាស, លោក

វរសេនីយ៍​ឯក ជា ជួន អធិការនគរបាលស្រុក និងចេញរថយន្ដពន្លត់អគ្គីភ័យ ០៣គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកកង​មាស០១គ្រឿង,រថយន្តរបស់

ស្នងការដ្ឋាននគរបាលខេត្ត ចំនួន

០១គ្រឿង,រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ០១គ្រឿងចុះទៅ

អន្ដរាគមន៍ជួយពន្លត់ ។

លោក​ស្នងការ​បន្តថា​ ចំពោះ​ករណីអគ្គិសភ័យខាងលើនេះ បង្ករការខូចខាត: សាលាបាលីទំហំ៦ម៉ែត្រគុណ១២ម៉ែត្រ​ សង់អំពីថ្ម ប្រក់ក្បឿង ជញ្ជាំងថ្ម ហេីយបណ្តាលអោយខូចខាតសម្ភារ:ដូចជា៖កង្ហារ ចំនួន០៥គ្រឿង​ ទូទឹកកកចំនួន​០១គ្រឿង​ ប្រឹងម៉ាស៊ូត ចំនួន៧កាន​និងសម្ភារៈប្រើប្រាស់របស់ព្រះសង្ឃមួយចំនួន​ ។

លោកបាន​បញ្ជាក់​ប្រាប់​ពីមូលហេតុ​ គឺដោយសារផ្ទុះសេខ្សែភ្លើង​ ហេីយអគ្គិភ័យនេះរលត់អស់១០០% នៅវេលា

ម៉ោង១២:៤០នាទី ។​ លោកថា​ ករណីនេះមិនបណ្ដាលឲ្យរងរបួសដល់មនុស្សនោះទេ ។​ សរុបប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ០៣គ្រឿង ប្រើប្រាស់អស់ទឹក ០៣ រថយន្ត៕,វណ្ណៈ















No comments:

Post a Comment

Pages