នគរបាល ខេត្ត កំពង់ចាម ឃាត់ខ្លួន ជនសង្ស័យ ៥នាក់ ពាក់ ព័ន្ធ គ្រឿងញៀន - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

នគរបាល ខេត្ត កំពង់ចាម ឃាត់ខ្លួន ជនសង្ស័យ ៥នាក់ ពាក់ ព័ន្ធ គ្រឿងញៀន


ខេត្ត កំពង់ចាម  ៖  លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់  ស្នងការរងទទួលផែនការ ងារប្រឆាំងគ្រឿងញៀនបានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណី ជួញដូរនិងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុ ញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់   នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ។ 

លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់  បាន អោយ ដឹង ថា  ប្រតិបត្តិការ នេះធ្វេី ឡើង តាមការចាត់ចែងពីលោកឧត្តមសេនីយ៍ទោ ឯម  កុសល  ស្នងការនគរ បាលខេត្តកំពង់ចាម  និងទទួលបានការអនុញាតិពីលោក តូច ឧត្តម  ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងខេត្តកំពង់ចាម ។ 

លោកបន្តថា  ប្រតិបត្តិការនេះ កម្លាំងចូល  រួមសហការរួមមាន  ៖ កម្លាំង ជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តកំពង់ចាម រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាធាយ និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ  ។ 

លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់  បានរៀបរាប់ ប្រាប់ពីការចាប់ឃាត់ខ្លួន  ជនសង្ស័យ ដំបូងគឺឃាត់ឈ្មោះ ផេន ឆុយ  ភេទប្រុស ឣាយុ ២១ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងម៉ូតូ រស់នៅភូមិបាគ្រង ឃុំគោគរវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម (ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០២កញ្ចប់ (ធំ ០១កញ្ចប់)  ។

ក្រោយមកក៏មានមុខសញ្ញាប្រើប្រាស់ថ្នាំញៀនបានទូរស័ព្ទមកទិញថ្នាំញៀនពីជនសង្ស័យខាងលើ ពេលនោះសមត្ថកិច្ចយើងក៏បានបន្តឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ទៀត÷

   ២.ឈ្មោះ លីម ម៉េង លី  ភេទប្រុស ឣាយុ ២៤ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិផ្អាវ ឃំុផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។

  ៣.ឈ្មោះ ជា ចិត្ត  ភេទប្រុស ឣាយុ ២៩ឆ្នាំ ជាតខ្មែរ មុខរបរ ជាងដែក រស់នៅភូមិផ្អាវ ឃំុផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។

   ៤.ឈ្មោះ ប៉ោង ហេងចាន់រិត ភេទប្រុសឣាយុ ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិប្រសូត្រ ឃំុជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម។

   ៥.ឈ្មោះ វ៉ុន មករា ភេទប្រុសឣាយុ ១៧ឆ្នាំ ជាតខ្មែរ មុខរបរ កសិកររស់នៅភូមិតាបែក ឃំុជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម។

ដកហូតវត្ថុតាងរួមមាន÷ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០២កញ្ចប់(ធំ ០១កញ្ចប់), ទូរស័ព្ទដៃចំនួន ០៥គ្រឿង និងជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង ។លុះដល់ថ្ងៃទី១៧.១១.២០២១មានមុខសញ្ញាប្រើប្រាស់ថ្នាំញៀនទូរសព្ទ័មកទិញគ្រឿងញៀន សម្ថកិច្ចបានឃាត់ខ្លួន០១នាក់ទៀត

ឈ្មោះ ហេងរតនា ភេទប្រុសអាយុ២១ឆ្នាំមុខរបរកម្មករ ទីលំនៅភូមិផ្អាវឃុំផ្អាវស្រុកបាធាយ ខេត្តកំពង់ចាម ។

ផ្អែកតាមចម្លើយឈ្មោះ *ផេន ឆុយ* សមត្ថកិច្ចយើងបានបន្តទៅសហការជាមួយជំនាញ *អធិការរដ្ឋាននគរស្រុកពាញាឮ និងប៉ុស្តិនគរបាលកំពុងអុស* បានបន្តឃាត់ខ្លួន ជនសង្ស័យ ០១.ឈ្មោះ អេង ថន ភេទប្រុសអាយុ៣៩ឆ្នាំជាតិខ្មែរ រស់នៅភូមិដងគោម ឃុំកំពុងអុស ស្រុកពញាឮ ខេត្តកណ្តាល ដកហូតវត្ថុតាង  រួមមាន÷ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០២កញ្ចប់ ទូរស័ព្ទដៃចំនួន ០១គ្រឿង ឧបករណ៍សេព និងថងវេចខ្ខប់មួយចំនួនធំ ៕,វណ្ណៈ






No comments:

Post a Comment

Pages