ខេត្តកំពង់ចាម ៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែករំដេង និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកតានង់ ចុះបង្ក្រាប ករណី ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ហេីយឃាត់ខ្លួនជនសង្ស័យបានចំនួន១៦នាក់ជាបន្តបន្ទាប់ ចាប់យកវត្ថុតាងមួយចំនួនចាត់ការតាមច្បាប់ ។
កិច្ចសហការធ្វេីឡេីងនៅថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២១ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន ។
លោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ បានអោយដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដោយបានការឯកភាពពីលោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចាត់អោយលោកដឹកនាំ កម្លាំងសមត្ថកិច្ចចុះបង្ក្រាបករណីនេះ ដោយទទួលបានលទ្ធផលឃាត់ខ្លួនជនសង្ស័យដូចខាងក្រោមនេះ ៖
១.ឈ្មោះ *ហម សុភាន់* ភេទប្រុស អាយុ ១៣ឆ្នាំ ជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិស្វាយតានាន់(ក) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
២.ឈ្មោះ *ហម សុភា* ភេទប្រុស អាយុ ១៣ឆ្នាំ ជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិស្វាយតានាន់(ក) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៣.ឈ្មោះ *ណែម ដាលីត* ភេទប្រុស អាយុ ១៣ឆ្នាំ ជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិព្រែករំដេង(ក) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៤.ឈ្មោះ *លុច សុខសាន្ដ* ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិស្វាយតានាន់(ក) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ដកហូតវត្ថុតាងរួមមាន÷
ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០២កញ្ចប់ និងទូរស័ព្ទដៃចំនួន ០២គ្រឿង ។
ផ្អែកតាមចម្លើយរបស់ជនសង្ស័យឈ្មោះ *ហម សុភាន់* បានឆ្លើយសារភាពថា ថ្នាំញៀនគឺខ្លួនទិញពីឈ្មោះ *អាត ងន់ហ៊ាង* ពេលនោះសមត្ថកិច្ចយើងក៏បានបន្ដធ្វើការស្រាវជ្រាវ និងបានបន្ដទៅឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ទៀត÷
៥.ឈ្មោះ *អាត ងន់ហ៊ាង* ភេទប្រុស អាយុ ២៦ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅភូមិតាកុច ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម *(ជាមុខសញ្ញាមានថ្នាំញៀនចំនួន ២២កញ្ចប់)* ។
ក្រោយមកក៏មានមុខសញ្ញាប្រើប្រាស់ថ្នាំញៀនបានទូរស័ព្ទមកទិញថ្នាំញៀនពីជនសង្ស័យឈ្មោះ *អាត ងន់ហ៊ាង* ភ្លាមនោះសមត្ថកិច្ចយើងក៏បានបន្ដទៅធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ទៀត÷
៦.ឈ្មោះ *លីម រ៉សេត* ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទី៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
៧.ឈ្មោះ *ឈឿន គឹមឆាត* ភេទប្រុស អាយុ ២៦ឆ្នាំ ជាតិខ្មែរ មុខរបរ មេការសំណង់ មានទីលំនៅភូមិត្នោត(ខ) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៨.ឈ្មោះ *ស៊ីន ឆេងលាង* ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិស្វាយតានាន់(ក) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៩.ឈ្មោះ *សេង ចិត្ត្រា* ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅភូមិព្រែកច្រឹង(ក) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
១០.ឈ្មោះ *ចាប ម៉េងស៊្រឺ* ភេទប្រុស អាយុ ៣៤ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិទី១០ ឃុំព្រែកតានង់ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
១១.ឈ្មោះ *ហ៊ូ គីមអ៊ាង* ភេទប្រុស អាយុ ៣៧ឆ្នាំ ជាតិខ្មែរ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិទី៨ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
១២.ឈ្មោះ *ហាន់ សាម* ភេទប្រុស អាយុ ២៧ឆ្នាំ ជាតិខ្មែរ មុខរបរ បើកបររថយន្ត ចប្ចុប្បន្នស្នាក់នៅភូមិទី៨ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
១៣.ឈ្មោះ *យ៉ា សាលីន* ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរ នេសាទ មានទីលំនៅនៅភូមិទី៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
១៤.ឈ្មោះ *ចន ដារ៉ា* ភេទប្រុស អាយុ ២៧ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅនៅភូមិត្នោត(ក) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
១៥.ឈ្មោះ *ចន ប៊ុនធឿន* ភេទប្រុស អាយុ ៤៨ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅនៅភូមិត្នោត(ក) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
១៦.ឈ្មោះ *ឈាង ឈួង* ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅនៅភូមិព្រែកច្រឹង(ក) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ដកហូតវត្ថុតាងរួមមាន÷ ថ្នាំញៀនចំនួន ២៤កញ្ចប់ (ធំ ១៤កញ្ចប់) និងទូរស័ព្ទដៃចំនួន១២គ្រឿង ៕
No comments:
Post a Comment