នគរបាលខេត្តកំពង់ចាមឃាត់ខ្លួនជនសង្ស័យ៨នាក់ ពាក់ព័ន្ធ និង ករណី គ្រឿងញៀន - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

នគរបាលខេត្តកំពង់ចាមឃាត់ខ្លួនជនសង្ស័យ៨នាក់ ពាក់ព័ន្ធ និង ករណី គ្រឿងញៀន

 ខេត្តកំពង់ចាម  ៖  នគរបាលខេត្តកំពង់ចាមឃាត់ខ្លួនជនសង្ស័យ៨នាក់  ពាក់ព័ន្ធ និង ករណី គ្រឿងញៀន នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ  ក្រោយ ទទួលបានផែ នការពីលោកឧត្តមសេនីយ៍ទោ ឯម  កុសល  ស្នងការនគរបាលខេត្តកំពង់ចាម  និងដោយមានការឯកភាពពីលោក  វង្ស ប៊ុនវិសុទ្ធ  ព្រះរាជអាជ្ញានៃអយ្យការអម សាលាដំបូងខេត្តកំពង់ចាម ។ 


យោងតាម កំណត់ហេតុ សមត្ថកិច្ច ជនសង្ស័យ ដែល ត្រូវ ឃាត់ ខ្លួន បា នមាន ឈ្មោះ ដូច ខាងក្រោម   ៖

   ១. ឈ្មោះ ហ៊ីម ចន្តា ភេទប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ រស់នៅសំរោង ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពងចាម *ជាមុខសញ្ញាមានថ្នាំញៀនចំនួន០៩កញ្ចប់*។

   ២.ឈ្មោះ ស្រេង ផានីត ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម *ជាមុខសញ្ញាមានថ្នាំញៀនចំនួន០៤កញ្ចប់*។ 

  ៣. ឈ្មោះ យ៉ូ វីយោ ភេទប្រុស អាយុ ១៦ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិខ្ទួយ០៤ ឃុំអូរម្លូរ  ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម ។

  ៤. ឈ្មោះ ចេក សុខជា ភេទប្រុស អាយុ ១៦ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិខ្ទួយ០៣ ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ 

   ៥.ឈ្មោះ ម៉ាប់ ណាក់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិខ្ទួយទី១ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

   ៦ .ឈ្មោះ យឹង ម៉េងជូ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិខ្ទួយទី១ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

    ៧.ឈ្មោះ ភាក់ ភារៈ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិខ្ពង់សារខាចាស់ ឃុំអូរម្លូ  ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

    ៨.ឈ្មោះ ឆន វណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិខ្ពង់សារខាចាស់ ឃុំអូរម្លូ  ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

 

ចំពោះ វត្ថុតាងដែលឃាត់ខ្លួនបានរួមមាន :ថ្នាំញៀនចំនួន ១៤កញ្ចប់, ទូរស័ព្ទដៃចំនួន ០៣គ្រឿង  និងឧបករណ៍សេពមួយចំនួន  ៕,វណ្ណៈ





No comments:

Post a Comment

Pages