ឈើអារជាច្រើនម៉ែត្រគូប​ ត្រូវបាន លោក នួន សុខុម​ ដឹកនាំកម្លាំចម្រុះចុះបង្ក្រាប - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

ឈើអារជាច្រើនម៉ែត្រគូប​ ត្រូវបាន លោក នួន សុខុម​ ដឹកនាំកម្លាំចម្រុះចុះបង្ក្រាប

 

ខេត្ត​ព្រះវិហារ ៖​ សមត្ថកិច្ច​ចម្រុះ​នៃខេត្ត​ព្រះ​វិហារ​រួមមាន​ រដ្ឋបាលព្រៃឈើព្រះវិហារ រដ្ឋបាលព្រៃឈើត្បែងមានជ័យអភិបាលរងស្រុកត្បែងមានជ័យ​ អាវុធហត្ថស្រុកត្បែងមានជ័យ និងកម្លាំងអធិ​ការនគរបាលស្រុកត្បែងមានជ័យ​ ចុះ​ បង្ក្រាប​ទីតាំង​លាក់ទុកឈេីអារប្រភេទឈើទាល ត្រាច ផ្ចឹក​ ដែលក្រុមជនទុច្ច​រឹតប្រេីប្រាស់លុយកេណ្ឌប្រជាពលរដ្ឋអោយចូលកាប់បំផ្លាញឈេីក្នុងព្រៃ​របស់រដ្ឋ​ ហេីយ​ក្រុមឈ្មួញចុះប្រមូលផល​ ដោយដឹកជញ្ជូនយកមកលាក់ទុកទីសុវត្ថិភាព​ ដេីម្បី​ដឹកយកទៅ​លក់បន្តលេីទីផ្សារ​ផ្សេងៗទៀត​ ។ 

កិច្ច​សហការ​បង្ក្រាប​ធ្វើ​ឡើង​នៅព្រឹកថ្ងៃទី៧​ ខែធ្នូ​ ឆ្នាំ​២០២១​ ននៅចំណុចក្បែរមណ្ឌល់សុខភាពត្បែងមានជ័យ ស្ថិតនៅភូមិបុស្សធំ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ​ ខេត្ត​ព្រះវិហារ​ ។ 

លោក នួន សុខុម ដែលបានដឹកនាំ​សហការ​ជាមួយ​សមត្ថកិច្ច​បានអោយ​ ដឹងថា ក្រោយពីមានបណ្តាញសម្ងាត់រាយការណ៍មកថា មានក្រុមឈ្មួញលួចដឹកឈើយកមកលាក់នៅចំណុចខាងលើ លោកបានដឹកនាំបញ្ជាកម្លាំងចម្រុះចុះដល់គោលដៅភ្លាមៗ​ ហេីយបានពិនិត្យឃើញថា ពិតជាមានឈើជាច្រើនមែត្រគូប​ លាក់ទុកនៅចំណុចខាងលើពិតមែន លោក នួន សុខុម ។ 

លោក​ សុខុម​ បន្តថា​ ការបង្ក្រាបបទ​ល្មើសធនធានធម្មជាតិ ត្រូវធ្វើឡេីង   ដូចភ្លៀងរលឹម មិនថាពេលវេលាណា ម៉ោងណានោះ​ ហេីយកន្លងមកខណ្ឌ័រដ្ឋបានព្រៃឈើព្រះវិហារ តែងតែយកចិត្តទុកដាក់តាមដានរាល់សកម្មភាពដឹកជញ្ជូនស្តុកទុកនូវបទល្មើសព្រៃឈើ ។ លោកថា​ សកម្មភាពចុះបង្ក្រាបបទល្មើសព្រៃឈើនៅទូរទាំងខេត្ត ត្រូវបានបង្ក្រាបស្ទើតែជារៀងរាល់ថ្ងៃ ។

លោក​ សុខុមបានបញ្ជាក់ថា​ ចំពោះ​វត្ថុតាង ដែលដកហូតបានដឹកជញ្ជូន យកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្ បែងមានជ័យ ដើម្បីចាត់ការបន្តទៅតាមនិតិវិធី​ ៕










No comments:

Post a Comment

Pages