លោក ហេង វុទ្ធី យកអំណោយ​ទៅចែកជូនប្រជាពលរដ្ឋ ចាស់ជរា ទីទ័ល​​ក្រ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

លោក ហេង វុទ្ធី យកអំណោយ​ទៅចែកជូនប្រជាពលរដ្ឋ ចាស់ជរា ទីទ័ល​​ក្រ

 

ខេត្តកំពង់ចាម​ ៖​ លោក ហេង វុទ្ធី  ក្រុមការងារចុះជួយឃុំអារក្ស​ត្នោត តំណាងលោក ហ៊ុន ណេង អ្នកតំណាងរាស្រ្តប្រចាំមណ្ឌលកំពង់ចាម រួមជាមួយ​អនុប្រធានក្រុមការ​ងារ​ ព្រមទាំងសហ​ការី នាំយកអំណោយ​ទៅចែកជូនប្រជាពលរដ្ឋ ចាស់ជរា ទីទ័ល​ក្រចំនួន​២២​ ​គ្រួសារ ស្ថិតក្នុងឃុំអារក្សត្នោត នៅព្រឹក​ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ។ 

អំណោយ​យកទៅចែកជូន​ ក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូ​ក្រាម , មីចំនួន០១កេះ , អាវរងារចំនួន​០១ , ថវិកាចំនួន២០,០០០​រៀល និងផ្តល់ថវិការជូនក្រុមប្រឹក្សាឃុំ សាខាបក្សភូមិ ក្នុងម្នាក់ទទួលបាន​២០,០០០រៀល ។​ សរុប ថវិកាចំនួន​៦៥០,០០០រៀល  ។ 

លោក ហេង វុទ្ធី បាននាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកហ៊ុន ណេង ប្រធានក្រុមការងារ​ចុះជួយស្រុកស្ទឹងត្រង់, លោក ហ៊ុន ម៉ាណែត ប្រធានយុវជនថ្នាក់កណ្តាល និងលោក អ៊ុន ចាន់ដា ប្រធានគណបក្សខេត្តកំពង់ចាម ដែលជានិច្ចកាលថ្នាក់ដឹកនាំលោកតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរដ្ឋគ្រប់មជ្ឈដ្ឋាន និងណែនាំឱ្យបងប្អូនបន្តរស់នៅតាមបែបគន្លងថ្មីនៃបរិបទកូវីដ-១៩ ដោយត្រូវបន្តចូលរួមអនុវត្តតាមវិធានការសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសសូមបន្តចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជាជាបន្តទៀត ៕,វណ្ណៈ














No comments:

Post a Comment

Pages