ផ្ទះ៣ខ្នងត្រូវអគ្គីភ័យឆាបឆេះទាំងស្រុងនិងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

ផ្ទះ៣ខ្នងត្រូវអគ្គីភ័យឆាបឆេះទាំងស្រុងនិងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ

 

ខេត្តកំពង់ចាម ៖​ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០២១ វេលាម៉ោងប្រមាណ  ២១:១០នាទី  បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីអគ្គិភ័យ ១កើតឡើង នៅចំណុចភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាឲ្យបញ្ចេញឡានទឹកទាំងនៅខេត្ត ទាំងស្រុកដែលនៅជាប់ស្រុកកំពង់សៀម ព្រមទាំងកម្លាំងអន្តរាគមន៍ចុះជួយពន្លត់ករណីអគ្គិភ័យខាងលើ និងទប់ស្កាត់មិនឲ្យឆេះរាលដាលទៅផ្ទះអ្នកដ៏ទៃទៀត ។

ករណីអគ្គិភ័យខាងលើបណ្ដាលឲ្យឆេះរាលដាលផ្ទះរបស់ប្រជាពលរដ្ឋចំនួន០៣ខ្នង រួមមាន :

-ផ្ទះទី១ ម្ចាស់ផ្ទះឈ្មោះ វ៉ន វឿន ភេទប្រុស អាយុ ៥៦ឆ្នាំ ប្រពន្ធឈ្មោះ បឹង ពៅ ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ បណ្ដាលឲ្យខូចខាតសម្ភារ:មួយចំនួនមានដូចជា:

-ផ្ទះ១ មានទំហំ ៧×១៣ ប្រកក្បឿង ជញ្ជាំងក្ដារ

-ម៉ូតូចំនួន០៣គ្រឿង (ម៉ាកហុងដា ២០១៨.សង់ហុងដាកូរ៉េ c១០០. ហុងដាវេវហាន់ហ្វា )

-ទឹកប្រាក់ចំនួន ៣,០០០ដុល្លា 

-មាស ៨ជីកន្លះ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ។

-ផ្ទះទី២ ម្ចាស់ផ្ទះឈ្មោះ ញឹក សាវ៉ុន ភេទស្រី អាយុ ៦៣ឆ្នាំ (ម៉េម៉ាយ) បណ្ដាលឲ្យសម្ភារ:មួយចំនួនមានដូចជា:

-ផ្ទះ១ខ្នង មានទំហំ ៥×៦ ប្រកដែក ជញ្ជាំងក្ដារ

-ប្រាក់រៀល ៩០០,០០០រៀល

-អង្កចំនួន ០១បេ និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត ។

-ផ្ទះទី៣ ម្ចាស់ផ្ទះឈ្មោះ ស គុយលឹម ភេទប្រុស អាយុ៦០ឆ្នាំ ប្រពន្ធឈ្មោះ គឹម សុង ភេទ ស្រី អាយុ៦៤ឆ្នាំ បណ្ដាលឲ្យរងរបួស និងខូចខាតសម្ភារ:មានដូចជា:

-ផ្ទះ១ មានទំហំ ៧×១៥ ប្រកក្បឿង ជញ្ជាំងក្ដារ

-ម៉ូតូ០៥គ្រឿង (ម៉ាកហុងដា  ចំនួន៣គ្រឿង.សង់ហុងដាកូរ៉េ c១០០ ចំនួន ១គ្រឿង. ហុងដាវេវហាន់ហ្វា ចំនួន ១គ្រឿង )

-ទឹកប្រាក់ ៦,០០០ដុល្លា និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត ។

ករណី: អគ្គិភ័យខាងលើនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕


















No comments:

Post a Comment

Pages