កម្លាំង​នគរបាល​ខេត្ត​កំពង់ចាម​ចុះ​រៀបចំ​ សន្តិសុខ​ សុវត្ថិភាព​សណ្ដាប់ធ្នាប់សាធារណៈ​តាមបណ្ឌលប្រឡងមធ្យមសិក្សាទុតិយភូមិ​ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

កម្លាំង​នគរបាល​ខេត្ត​កំពង់ចាម​ចុះ​រៀបចំ​ សន្តិសុខ​ សុវត្ថិភាព​សណ្ដាប់ធ្នាប់សាធារណៈ​តាមបណ្ឌលប្រឡងមធ្យមសិក្សាទុតិយភូមិ​

 


ខេត្ត​កំពង់ចាម​ ៖​ លោកឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​​ ស្នងការនគរបាលខេត្តកំពង់ចាម​ នៅព្រឹក​ថ្ងៃទី​២៧​ ខែ​ធ្នូ​ ឆ្នាំ​២០២១​នេះ​ បានចុះត្រួតពិនិត្យកំលាំងការពារគោលដៅ​ នៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ សម័យប្រឡង​ថ្ងៃទី២៧​ ខែធ្នូ​ ឆ្នាំ២០២១​ក្នុងភូមិ​សាស្ត្រ​ក្នុងខេត្ត​កំពង់ចាម​ ​ដេីម្បីធានាបាននូវ​ សន្តិសុខ​ សុវត្ថិភាព​សណ្ដាប់ធ្នាប់សាធារណៈ​ ។ 


លោកឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ បានអោយ​ដឹងថា​ មណ្ឌលប្រឡងក្រុងកំពង់ចាម​មាន​៨​មណ្ឌល និងស្រុកកំពង់សៀម​ ២មណ្ឌល​ដោយបេក្ខជនដែលត្រូវចូលក្នុងមណ្ឌលប្រឡង​ គឺមានការ​ត្រួតពិនិត្យ​ ការវ៉ាស់កម្ដៅ​ លាងសម្អាតដៃដោយអាល់កុល​ និងត្រួតផ្ទៀងផ្ទាត់តាម​លក្ខខ័ណ្ឌ​នៃការប្រឡង យ៉ាងយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច​ មុនចូលប្រលង និងដំណេីរការបានល្អប្រសេីរគ្រប់មណ្ឌល​ផងដែរ​ ។ 


ទាក់ទង​នឹង​ការ​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ឆ្នាំ​នេះ​ដែរ​ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និង កីឡា បានឱ្យដឹងថា ក្រសួង នៅតែបន្តធ្វើការប្រឡង មធ្យមសិក្សា ទុតិយភូមិ ឬ បាក់ឌុប ដោយ អនុវត្តតាមគោលការណ៍ច្បាប់ យុត្តិធម៌ និង ដោយតម្លាភាព ដែល ក្រសួងបានកំណត់យកកាលបរិច្ឆេទ នៃ ការប្រឡងនេះ ៕



















No comments:

Post a Comment

Pages