ខេត្តកំពង់ចាម ៖ នៅព្រឹក ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាម មាន ការរៀបចំ កិច្ចប្រជុំ សាមញ្ញ លេីកទី៣១ អាណត្តិទី៣ របស់ក្រុម ប្រឹក្សាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត លោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងអស់លោកលោកស្រីជាច្រើនអ្នកទៀត ។
កិច្ចប្រជុំនេះដែរ មានការអញ្ចេីញចូលរួមពី សមាជិកក្រុម ប្រឹក្សាខេត្ត លោកស្រីអភិបាលរងខេត្ត លោកនាយក រដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងសមាជិក សមាជិកា ជាច្រេីនរូបផ្សេងទៀត ។
កិច្ចប្រជុំនេះ មានរបៀបវារៈចំនួន០៥គឺ៖
*១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ។
*២-ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅការងារប្រចាំខែធ្នូរបស់រដ្ឋបាលខេត្ត ។
*៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) របស់រដ្ឋបាលខេត្ត ។
*៤-ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងប្រតិទិនការងារ កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥) របស់រដ្ឋបាលខេត្ត ។
*៥-បញ្ហាផ្សេងៗ ៕,វណ្ណៈ
No comments:
Post a Comment