យោធាព្រំដែនវៀតណាម ចាប់ខ្លួនជនសង្ស័យជាបុរសជនជាតិខ្មែករណីចោទថានាំគ្រឿងញៀនឆ្លងដែន - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

យោធាព្រំដែនវៀតណាម ចាប់ខ្លួនជនសង្ស័យជាបុរសជនជាតិខ្មែករណីចោទថានាំគ្រឿងញៀនឆ្លងដែន

 

មណ្ឌលគិរី ៖​ ជនជាតិខ្មែរជាជនជាប់សង្ស័យម្នាក់បត្រូវបានយោធាព្រំដែនវៀតណាមប៉ុស្តិ៍៧៨៩ចាប់ខ្លួនរួមជាមួយគ្រឿងញៀនជិត១គីឡូក្រាម ។

ករណីនេះកើតឡើងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចច្រករបៀង ងាំបាវេ ។


 ជនសង្ស័យត្រូវយោធាវៀតណាម ប៉ុស្តិ៍៧៨៩ ចាប់បានពេលឆ្លងដែនពីកម្ពុជា ទៅវៀតណាម តាមច្រករបៀងងាំបាវេ ដោយផ្ទុកគ្រឿងញៀនចំនួន ១០ កញ្ចប់ធំ ក្នុងថង់ពណ៌ខ្មៅ ស្មើនឹង៩,៨៨ ក្រាម។ 


ជនសង្ស័យបានត្រូវគេបញ្ជាក់ថា ឈ្មោះ ពេជ្យ ផាន់ណា អាយុ៣៧ឆ្នាំ ជាជនជាតិខ្មែរ រស់នៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។


 ជនសង្ស័យ ត្រូវបានយោធាប៉ុស្តិ៍៧៨៩ បញ្ជួនទៅខេត្តប៊ិញហ្វឿក ប្រទេសវៀតណាម ដើម្បីបន្តការសាកសួរ៕




No comments:

Post a Comment

Pages