ខេត្តកំពង់ចាម ៖ នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំជាមួយស្នងការរង នាយ នាយរងការិយាល័យ អធិការនគរបាលស្រុក-ក្រុងទាំង១០ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ លេីយន្តការ ទាំង៦ចំណុចដេីម្បីបន្តអនុវត្តនៅក្នុងភូមិ សាស្ត្រខេត្តកំពង់ចាម ។
យន្តការទាំង៦ចំណុចដែលលេីកយកមក ប្រជុំរួមមាន ៖
*១-បូកសរុបលទ្ធផល កិច្ចប្រតិបត្តិការការងារនគរបាល និងសហគមន៍ប្រចាំខែ វិច្ឆិកា លេីកទិសដៅអនុវត្តការងារខែ ធ្នូ ឆ្នាំ២០២១*
*២-ផ្សព្វផ្សាយសេចក្ដីណែនាំលេខ០១៦ សណន របស់អគ្គស្នងការនគរបាលជាតិ ស្ដីពីវិធានការបង្ការ និងទប់ស្កាត់សកម្មភាពរារាំង ប្រឆាំងចំពោះប្រតិបត្តិការបស់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក*
*៣-ផ្សព្វផ្សាយដល់កងម្លាំង ផ្សព្វផ្សាយបន្ដដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នដេីម្បីបង្ការគ្រោះអគ្គីភ័យ និងត្រៀមកម្លាំងចេញអន្តរាគមន៍២៤/២៤ម៉ោង ប្រសិនមានគ្រោះអគ្គីភ័យកេីតឡេីង*
*៤-ពង្រឹងបន្ថែមលេីការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព*
*៥-ពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ*
*៦-ពង្រឹងលេីការអនុវត្តការងារជំនាញ គ្រប់ការិយាល័យ ។
ទន្ទឹមនេះ លោកឧត្តមសេនីយ៍ទោ ឯម កុសលបានលេីកឡេីងថា ស្ថិតក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំខេត្តកំពង់ចាមក៏ដូច ជាមន្ត្រីទាំងអស់ត្រូវបន្តប្រកាន់ខ្ជាប់នូវវិធានការអនាម័យសុខាភិបាល ៣ កុំ និង ៣ ការពារ បើទោះបីបានទទួលនូវការចាក់វ៉ាក់សាំងដូសជំរុញរួចហើយក្តី និងត្រូវបន្តចូលរួមក្នុងការងារសង្គម តាមរយៈការអនុវត្តសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ ចុះជួយសម្រួលការលំបាករបស់ក្រុមជនងាយរងគ្រោះ ដូចជា កុមារកំព្រា ជនទីទាល់ក្រ ជាដើម ដែលកំពុងជួបការលំបាកពិតប្រាកដដោយសារវិបត្តិកូវីដ-១៩ កន្លងមក ៕
No comments:
Post a Comment