លោក​ អ៊ុន​ ចាន់ដា​ បេីកពិធី​សម្ភោធបេីកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ២​ជាន់​ (DBST) ប្រវែង២៦៧៩ម៉ែត្រស្រុកកោះសូទិន​ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

លោក​ អ៊ុន​ ចាន់ដា​ បេីកពិធី​សម្ភោធបេីកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ២​ជាន់​ (DBST) ប្រវែង២៦៧៩ម៉ែត្រស្រុកកោះសូទិន​


ខេត្តកំពង់ចាម​ ៖​ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់​ចាម​ អមដំណេីរដោយលោក​ឧ​ត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តំពង់ចាម​បានអញ្ចេីញជា​អធិបតី​ក្នុងពិធី​សម្ភោធបេីកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ២​ជាន់​ (DBST) ប្រវែង២៦៧៩ម៉ែត្រ​ ដែលមាន​ទីតាំង​ស្ថិតនៅឃុំមហាលាភ​ និងឃុំពង្រ​ ស្រុកកោះសូទិន​ ។ 


កម្មវិធីនេះប្រារព្ធឡេីងនៅព្រឹក​ថ្ងៃទី២០​ ខែធ្នូ ឆ្នាំ២០២១​ ដោយមានការមានការចូលរួមពី​​ អភិបាលរងខេត្ត​ លោកនាយរដ្ឋបាលសាលាខេត្ត​ កងកម្លាំងប្រដាប់អាវុធ​ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ លោកអភិបាល​ អភិបាលរងស្រុក​ និងអាជ្ញាធរមូលដ្ឋាមជាច្រេីនរូបផ្សេងទៀត​ ។ 


ក្នុងឱកាសនោះ​ លោក​ អភិបាលខេត្ត​ បានឧបត្ថ​ម​ អធិការដ្ឋា​ននគរបាលស្រុក​ ២០០,០០០រៀល​ កងរាជអាវុធហត្ថស្រុក​ ២០០,០០០រៀល​ សឹករងស្រុក​ ២០០,០០០រៀល​ ប៉ុស្ដិ៍​ពង្រ​ ប៉ុស្ដិ៍​មហាលាភ​ ២០០,០០០រៀល​ ប្រជាការពារ​ ២០០,០០០រៀល​ និងក្រុមគ្រួពេទ្យស្រុក​ ២០០,០០០រៀល​ និងប្រជាពលរដ្ឋចូលរួមក្នុងកម្មវិធីចំនួន២០០នាក់​ ក្នុង០១នាក់ទទួលបានសារ៉ុង០១​ និងថវិកា​ ១០,០០០រៀល​ ផងដែរ​ ។ 


បន្ទាប់ពីកម្មវិធីសម្ភោធផ្លូវបានបញ្ជប់​ លោក​ អភិបាលខេត្តបានបន្តដំណេីរចុះត្រួតនិត្យការសាងសងស្ពាន​មហាលាភ​ (ហៅស្ពានព្រែកតាចាប​) ស្ថិតក្នុងភូមិពាមប្រធ្នោះ​ ឃុំមហាលាភ​ ចុះត្រួតពិនិត្យវឌ្ឍនភាព ការដ្ឋានសាងសង់ច្រាំងទន្លេ មួយកន្លែងប្រវែងជាង៦០ម៉ែត្រ ស្ថិតនៅភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន ។ 


សូមបញ្ជាក់​ថា​ គិតមកដល់ពេលនេះ សំណង់ខាងលើសម្រេចការសាងសង់រួចរាល់ជាស្ថាពរ និងបន្ដចុះពិនិត្យមើលការសាងសង់ផ្លូវបេតុង១ខ្សែ​ ពីឃុំពាមប្រធ្នោះ ទៅឃុំល្វេ នៃស្រុកកោះសូទិនដែលជាគម្រោងគ្រប់គ្រងគ្រោះមហន្តរា​យនៅអាសុី អាគ្នេយ៍របស់ធនាគារពិភព​លោក តាមរយ:ក្រសួងអភិវឌ្ឍន៍ជនបទ មានប្រវែង១៤គីឡូម៉ែត្រ ទទឹង៦ម៉ៃត្រ លូប្រអប់ចំនួន៨កន្លែង និងលូកាត់ទទឹងផ្លូវ៨កន្លែងផងដែរ ៕​


















No comments:

Post a Comment

Pages