នគរបាលព្រហ្មទណ្ឌស្រាលចុះបង្ក្រាបល្បែងស៊ីសងចាប់មនុស្ស៥នាក់នៅស្រុកជើងព្រៃ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

នគរបាលព្រហ្មទណ្ឌស្រាលចុះបង្ក្រាបល្បែងស៊ីសងចាប់មនុស្ស៥នាក់នៅស្រុកជើងព្រៃ

 

កំពង់ចាម ៖ កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានខេត្តកំពង់ចាមចុះ បង្ក្រាបករណីបើកនិងលេងល្បែង ស៊ីសងជល់មាន់និងអាប៉ោង ចាប់មនុស្សចំនួន៥នាក់ក្នុង រោង ចិញ្ចឹម ទាមួយកន្លែងស្ថិតនៅ ភូមិ ព្រៃ ចារ ក្នុងឃុំ ព្រៃ ចារស្រុក ជើងព្រៃខេត្តកំពង់ចាមកាលពីល្ងាចថ្ងៃ ទី៧  ខែមករា  ឆ្នាំ ២០២២។ 

 សមត្ថកិច្ច  បានឱ្យដឹងថា  ជនសង្ស័យ ទាំង៥នាក់នោះ

១.ឈ្មោះ អ៊ុ ន ខេនា អាយុ ៤១ ឆ្នាំ- 
២.ឈ្មោះ  នាង  សឿនអាយុ ៣៦ ឆ្នាំ-
៣.ឈ្មោះ សេង  នី អាយុ ៣១ ឆ្នាំ - 
៤.ឈ្មោះ ពេញវុ ទ្ធី អាយុ ២៣ ឆ្នាំ និង-
៥.ឈ្មោះណា ល់ ណាតអាយុ ៣៤ ឆ្នាំទាំង៥នាក់នៅ ភូមិ សៀម បោយ ឃុំ ព្រៃ ចារ ស្រុក ជេីង ព្រៃ  ខេត្តកំពង់ចាម ។ 
 
សមត្ថកិច្ចដកហូត វត្ថុតាង ប្រាក់ រៀល ២១០.០០០ រៀល,ទូរសព្ទ៣ គ្រឿង ,ម៉ូតូ៨ គ្រឿង ,  ផ្តិល គ្រប អាប៉ោង១,  ចាន អាប៉ោង១,  ចាន ទ្រ អាប៉ោង១,  ហាន់ តោ១ ។ បច្ចុប្បន្ន  ជនសង្ស័យ  រួម និង វត្ថុ តាងត្រូវ បាន បញ្ជូនទៅស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម  ដើម្បីចាត់ការបន្ត៕,


No comments:

Post a Comment

Pages