ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ លោក ឯម កុសល សមាជិកគណៈអចិន្ត្រៃយ៍គណ:កម្មាធិការគណបក្សខេត្តកំពង់ចាម ជាអនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំទួលសំបួរ បានចូលរួមជាគណៈអធិបតី ក្ក្នុងពិធីសន្និបាតបូកសរុបការងារ ៥ឆ្នាំ(២០១៧_២០២២) និងទិសដៅ ភារកិច្ចបន្តសម្រាប់ អាណត្តិ ទី៥(២០២២_២០២៧) របស់គណបក្សប្រជាជន មូលដ្ឋានឃុំទួលសំបួរ ។
កម្មវិធីនេះមានការអញ្ជេីញចូលរួមពីសមាជិកអចិន្រ្តៃគណបក្សស្រុក លោកប្រធាន អនុប្រធានគណបក្សមូលដ្ឋាន ឃុំទួលសំបួរ លោក-លោកស្រី ប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះជួយភូមិទាំង០៤ និងសមាជិក សមាជិកាគណបក្សចំនួន ១២០នាក់ ។
ក្នុងឱកាសនោះដែរ លោក ឯម កុសល បានលើកឡើងកោតសរសើរចំពោះការខិតខំ ប្រឹងប្រែងរួមសហការគ្នារបស់ក្រុមការងារថ្នាក់ដឹកនាំ គណបក្ស ឃុំ សាខាបក្សភូមិ ដែលបានខិតខំ បំពេញភារកិច្ច ក្នុងការបម្រើប្រជាជនបានល្អ ប្រសើរ និង បានរំលឹកដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវបន្តគ្រប់គ្រងពង្រឹងសតិអារម្មណ៍សមាជិកគណបក្សចាស់ និង បន្កកសាងពង្រីកសមាជិកបក្សថ្មី ក្នុងស្រទាប់យុវវ័យ ពង្រឹងរបៀបរបបការងាររបស់គណបក្ស ពង្រឹងការសាមគ្គីភាព ឯកភាពគ្នា រឹងមាំ ត្រៀមខ្លួនចូលរួមប្រកួតប្រជែងក្នុងការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ - សង្កាត់នៅឆ្នាំ២០២២ ខាងមុខនេះឲ្យទទួល បានការគាំទ្រពីមហាជន និង ទទួលបានជោគជ័យសម្រាប់ គណបក្សប្រជាជនកម្ពុជា។
លោក ឯម កុសល និងសហការី ក៏បាននាំយកទេយ្យវត្ថុ ទេយ្យទាន អាវយឺត មួក(គណបក្ស) និងគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយរបស់ដ៍ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្ដឧបុលគិរី ហៅវត្តទួលសំបួរ ស្រុកស្ទឹងត្រង់ និងចែកអំណោយជូនដល់ សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា សរុបចំនួន១២០នាក់ ។
ទេយ្យវត្ថុ ទេយ្យទាន និងអំណោយផ្សេងៗ រួមមាន
១-ប្រគេនដល់សង្ឃបច្ច័យ ១០០,០០០រៀល ស្លាដក០១ និងប្រគេនរួមដល់វត្តទួលសំបួររួមមាន អង្ករ០២បេ, ទឹកក្រូច០២កេស, ទឹកសុទ្ធ០២កេស, មី០២កេស, ទឹកត្រី០២យួរ, ទឹកស៉ីអ៉ីវ០២យួរ, ត្រីខ០២យួរ, មីឡូ០២កំប៉ុង, ម៉ាស០៤ប្រអប់ និងប្រេងម៉ាស៊ូត០១កាន ។
២-សមាជិក សមាជិកាគណបក្ស ចំនួន១២០នាក់ ក្នុង០១នាក់ទទួលបាន អាវយឺត០១ មួក០១ (គណបក្ស) សារ៉ុង០១ ម៉ាស០១កញ្ជប់ និងអាហារសម្រន់។
៣-នាំយកបច្ច័យចូលរួមកសាងចំនួន៦,០០០,០០០រៀល ប្រគេនដល់ព្រះសង្ឃវត្តស្រែអំពៅ សម្រាប់កសាងលូបង្ហូទឹក នៅចំណុចស្ពានឈេីក្បាលភូមិស្រែអំពៅ ឃុំទួលសំបួរ ។សរុបថវិកាចំណាយទាំងអស់ចំនួន ១៥,៧៨៩,០០០រៀល ៕,ដើមក្រសាំង
No comments:
Post a Comment