ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យលោកវរសេនីយ៍ឯក អុឹម ឃឿន អធិការនគរបាលស្រុកកោះសូទិន ដឹកនាំលោក-លោកស្រី អធិការរង លោក-លោកស្រី នាយ នាយរងផ្នែក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៨ នាំយកបច័យព្រមទាំងសម្ភារៈមួយចំនួនរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ រួមមាន៖ បច្ច័យមួយចំនួន អង្ក, ទឹកផ្លែឈើ, មី, ទឹកសុទ្ធ សរុបជាថវិកាចំនួនៈ ១,៦៨០,០០០រៀល ដេីម្បីចូលបុណ្យសព លោកវរសេនីយ៍ទោ សុីម យុទ្ធា អត្តលេខ: ២៤៨៥២ ឋានៈ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន ដែលបានទទួលមរណៈភាព ក្នុងជន្មាយុ ៥៤ឆ្នាំ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៤.០០នាទី ដោយរោគាពាធ នៅវត្តវិសុទ្ធមគ្គ ស្ថិតនៅភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។*
បច្ចុប្បន្នៈ សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យ៧ថ្ងៃ នៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ៕
No comments:
Post a Comment