លោកឧត្តមសេនីយ៍ ឯម កុសល ដឹកនាំកិច្ចប្រជការងារចាំបាច់របស់ស្នងការដ្ឋាន - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ ឯម កុសល ដឹកនាំកិច្ចប្រជការងារចាំបាច់របស់ស្នងការដ្ឋាន


 ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី២១ ខែ​មករា​ ឆ្នាំ​២០២២​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានដឹកនាំកិច្ចប្រជុំដល់​ លោក-លោកស្រី ស្នងការរង លោក-លោកស្រី នាយការិយាល័យ លោកអធិការ លោក-លោកស្រី អធិការរង នៃអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំ១០​ លេីកិច្ចការងារចាំ​បាច់មួយចំនួន​ ៖

១-ត្រួតពិនិត្យ​ និងដាក់វិធានការដេីម្បីពង្រឹងការងារ​ នៅប៉ុស្តិ៍នគរបាលរដ្ឋបាល​ទាំង១០៩​ 

២-ផ្សព្វផ្សាយ​ សេចក្ដីសម្រេច​ ស្ដីពីការប្រគល់ភារកិច្ចជូន​ លោក​-លោកស្រីអធិការ​រង​ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទទួលដឹកនាំ​ ពង្រឹង​ តាមដានត្រួតពិនិត្យប៉ុស្ដិ៍នគរបាលរដ្ឋបាល​ និងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់​ មានសុវត្ថិភាព​ តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល​ 

៣-ផ្សព្វផ្សាយ​លិខិតលេខ៧៨៦​ សជណ.មយ​ ចុះថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ​២០២១​ របស់ទីស្ដីការគណ:រដ្ឋ​មន្ត្រី​ ស្ដីពីសេចក្ដីជូនដំណឹងរបស់រាជរដ្ឋាភិបាល​ ករណីសំណេីរសុំការអនុញ្ញាតលេីកលែងពន្ធនាំចូល​ ដោយពន្ធអាករជាបន្ទុករបស់រដ្ឋ​ ចំពោះរថយន្តពាក់ស្លាកលេខនគរបាលចំនួន​ ៧៥៧​ គ្រឿង​ របស់ក្រសួងមហាផ្ទៃ​ 

៤-ត្រៀមអនុវត្ត​ ផែនការការពារ​ សន្តិសុខ​ រក្សាសុវតិ្ថភាព​ សណ្ដាប់ធ្នាប់​សាធារណៈ​ ជូន​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការរង​ កងយោធពលខេមរភូមិន្ទ​ អញ្ជេីញជាអធិបតី​ ក្នុងពិធីសម្ភោធដាក់ឲ្យប្រេីប្រាស់​អាគារសិក្សា​ និងសមិទ្ធផលនានា​ នៅវិទ្យាល័យ​ ហ៊ុន​ សែន​ ព្រៃទទឹង​ ស្រុកព្រៃឈរ​ 

៥-​ទប់ស្កាត់​ និងបង្រ្កាប​ លេីជនណាដែលបង្ករ​ អសន្តិសុខ​ នៅក្នុងមូលដ្ឋាន​ ឬផ្សព្វផ្សាយព័ត៌មានមិនពិតលេីបណ្ដាញសង្គម​ 

៦-ពង្រឹង​លេីការអនុវត្តការងារជំនាញ​ គ្រប់ការិយាល័យ​

៧-​ពង្រឹង​បន្ថែមលេីការអនុវត្ត​ វិន័យ​របស់កងកម្លាំងនគរបាលជាតិ​ ៕
































No comments:

Post a Comment

Pages