នគរបាលប្រឆាំងគ្រឿងញៀនខេត្តឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនិងគ្រឿងញៀន១៧នាក់ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

នគរបាលប្រឆាំងគ្រឿងញៀនខេត្តឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនិងគ្រឿងញៀន១៧នាក់



 ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម​ កុសល ស្នងការនគរបាលខេត្តកំពង់ចាម​ ដោយបានការអនុញាតិពីលោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ កម្លាំងជំនាញ នៃ អធិការដ្ឋាននគរបាលស្រុកចំការលើ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលមេសរជ្រៃ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ឋាន: ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រេីវិធានញុះញង់) និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១៦នាក់ ស្រី ០១នាក់÷
  ១.ឈ្មោះ ផល្លី ទិត ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ( ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០២កញ្ចប់ ) ។
   ២.ឈ្មោះ ផន ស្រីខួច ភេទស្រី អាយុ ២០ឆ្នាំ ជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
   ៣.ឈ្មោះ ភារម្យ ភារិទ្ធ ភេទប្រុស អាយុ ២៧ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិអូរលើ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
   ៤.ឈ្មោះ ញុង ជឿន ភេទប្រុស អាយុ ៣៩ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
   ៥.ឈ្មោះ ជឿន រ៉ាវី ភេទប្រុស  អាយុ ៣១ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
   ៦.ឈ្មោះ ទ្រី ធុនឡុង ភេទប្រុស អាយុ ២៧ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
   ៧.ឈ្មោះ នាត ម៉េងលី ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិត្រពាំងឈូក ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។    
   ៨.ឈ្មោះ  អ៊ុល វណ្ណា ភេទប្រុស  អាយុ ១៧ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិត្រពាំងឈូក ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
   ៩.ឈ្មោះ ពុត ពន្លឺ ភេទប្រុស អាយុ ២២ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងមាស មានទីលំនៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ( ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០១កញ្ចប់ ) ។
   ១០.ឈ្មោះ ញាវ ពន្លក ហៅ ក្រឹម ភេទប្រុស អាយុ ៣២ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិធំ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ( ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០១កញ្ចប់ និងជាមុខសញ្ញាមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៦២៦៣ ត.ព្រ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ចេញដោយលោក លី ម៉ារីណា ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកំពង់ចាម ពីបទ ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ) ។
   ១១.ឈ្មោះ ហ៊ាង ម៉េងហ៊ួរ ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិធំ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
   ១២.ឈ្មោះ ឡាច ធារ៉ា ភេទប្រុស អាយុ ២២ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិធំ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
   ១៣.ឈ្មោះ គួន ប៊ុនធឿន ភេទប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិធំ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
   ១៤.ឈ្មោះ អេង ឆេងហ៊ាក់ ភេទប្រុស អាយុ ១៩ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិធំ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
   ១៥.ឈ្មោះ អុីម សារ៉េត ភេទប្រុស អាយុ ២៤ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងភ្លើង មានទីលំនៅភូមិសំរោង ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
   ១៦.ឈ្មោះ ឈិន ឡេង ភេទប្រុស អាយុ ២៤ឆ្នាំ ជាតិខ្មែរ មុខរបរ បើកបររថយន្ដ មានទីលំនៅភូមិសំពាង ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។  
     ១៧.ឈ្មោះ វ៉ា. វៀន ភេទប្រុស អាយុ៣៤ឆ្នាំជាតិខ្មែរ មានទីលំនៅភូមិធំ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។  
👉ដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៤កញ្ចប់, ទូរស័ព្ទដៃចំនួន ១៣គ្រឿង, ប្រាក់ញុះញង់ចំនួន ២៥០,០០០៛ (ម្ភៃប្រាំមុឺនរៀល), ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន និងឧបករណ៍សេពគ្រឿងញៀនមួយសម្រាប់ ។
ករណីនេះបច្ចុប្បន្នជនសង្ស័យខាងលើកំពុងត្រូវបានសមត្ថកិច្ចនគរបាលជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕


  

No comments:

Post a Comment

Pages