នគរបាលប្រឆាំងគ្រឿងញៀនខេត្តចុះបង្ក្រាបករណីជួញដូរនៅស្រុកស្ទឹងត្រង់ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

នគរបាលប្រឆាំងគ្រឿងញៀនខេត្តចុះបង្ក្រាបករណីជួញដូរនៅស្រុកស្ទឹងត្រង់

 




  ខេត្តកំពង់ចាម ៖ ឧត្តមសេនីយ៍ទោ ឯម​ កុសល ស្នងការនគរបាលខេត្តកំពង់ចាម​ បានអោយដឹងថា នៅថ្ងៃទី០៣ .០៤ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម និងដោយបានការអនុញាតិពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកចំការលើ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលដងក្ដារ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ឋាន: ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រេីវិធានញុះញង់) ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៣នាក់ប្រុស ÷

   ១ ឈ្មោះ សំ ផានិត ភេទប្រុស ឣាយុ ២៩ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិស្ដៅ ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០៤កញ្ចប់) ។

    ២ ឈ្មោះ ម៉ាត់ ក្រីយ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្ពឺ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ។ 

    ៣ ឈ្មោះ វាន់ សូត្រ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ កសិករ មានទីលំនៅភូមិស្ពឺ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ។

ដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៥កញ្ចប់, ទូរស័ព្ទដៃចំនួន ០២គ្រឿង និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។


លោកឧត្តមសេនីយ៍បានអោយដឹងថា លុះរហូតដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ សមត្ថកិច្ចយើងបានបន្ដកិច្ចប្រតិបត្តិការខាងលើធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ទៀតប្រុស៖

  ១.ឈ្មោះ ផាន់នី វណ្ណ ភេទប្រុស ឣាយុ ៣៧ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិទួលស្រូវ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម (ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០២កញ្ចប់) ។

   ២.ឈ្មោះ សែម ណែល ភេទប្រុស ឣាយុ ២៥ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិស្ពឺលិច ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។

    ៣.ឈ្មោះ រី អ៉ីសា ភេទប្រុស ឣាយុ ២៧ឆ្នាំ ជាតិខ្មែរ-ឥស្លាម មុខរបរ កសិករ មានទីលំនៅភូមិស្ពឺ(ក) ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម (ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០១កញ្ចប់) ។

ដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៣កញ្ចប់ និង ទូរស័ព្ទដៃចំនួន ០៣គ្រឿង ។

   បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់ ៕








No comments:

Post a Comment

Pages