ខេត្តកំពង់ចាម ៖ នៅថ្ងៃចន្ទ ទី១៤ ខែកុម្ភ: ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំ ដល់ លោកស្នងការរងទទួលដឹកនាំការិ.កិច្ចការប៉ុស្ដិ៍នគរបាលរដ្ឋបាល លោកនាយការិយាល័យបុគ្គលិក, កិច្ចការប៉ុស្ដិ៍នគរបាលរដ្ឋបាល,លោក-លោកស្រី អធិការ អធិការរងនគរបាលស្រុក-ក្រុងទាំង១០ លើការងារ ៖
១-បន្តការចុះត្រួតពិនិត្យ ដេីម្បី គាំទ្រ និងជម្រុញការងារគ្រប់គ្រងដឹកនាំកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ការអនុវត្តការងារ និងសហគមន៍ ព្រមទាំងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ។
២-ពង្រឹងលេី ការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សារធារណៈ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឲ្យកាន់តែល្អប្រសេីរ មិនឲ្យជនណាមួយបង្ករអសន្តិសុខក្នុងមូលដ្ឋានឡេីយ ។
៣-ស្ថានភាពទូទៅនៃជំងឺកូវីដ-១៩ បំលែងថ្មី(អូមីក្រុង) នៅក្នុងខេត្តកំពង់ចាម និងបន្តអនុវត្តវិធានសុខាភិបាល និងវិធាន បីការពារ បីកុំ និងបន្តជម្រុញដល់ មន្រ្តីនគរបាល/អតីតយុទ្ធជន/ ក្រុមគ្រួសារអតីតយុទ្ធជន/ ប្រជាពលរដ្ឋ ដែលមិនទាន់បានទៅចាក់វាក់សាំង(ដូសជម្រុញ) ទៅចាក់វាក់សាំងឲ្យបានគ្រប់ៗគ្នា ។
No comments:
Post a Comment