លិខិតជូនដំណឹងស្វែងរកចុងចម្លើយឱ្យចូលរួមនីតិវិធីទាញ ហេតុផលដោយផ្ទាល់មាត់ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

លិខិតជូនដំណឹងស្វែងរកចុងចម្លើយឱ្យចូលរួមនីតិវិធីទាញ ហេតុផលដោយផ្ទាល់មាត់

 

យើង ហ៊ីវ សុភា ក្រឡាបញ្ជីសាលាដំបូងខេត្តត្បូងឃ្មុំ។

-បានឃើញ ក្រមនីតិវិធីរដ្ឋប្បវេណីដែលប្រកាសឱ្យប្រើតាមព្រះរាជក្រមលេខ នស/រកម/០៧០៦/០២១ ចុះ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០០៦។

-បានឃើញ សំណុំរឿងរដ្ឋប្បវេណ៏លេខ ១១១ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ របស់សាលាដំបូងខេត្ត -បានឃើញ ដីកាសម្រេចអនុញ្ញាតឱ្យធ្វើការបញ្ជួនតាមការផ្សាយជាសាធារណៈលេខ ៧៩០/០២២ ចុះថ្ងៃទី១០
ខែមីនា ឆ្នាំ២០២២។

ជម្រាបមក

-ឈ្មោះ វង សាវុធ ភេទប្រុស អាយុ៤៧ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្ននៅភូមិវាលវង់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។

ឱ្យបានដឹងថា៖ ដោយការបញ្ចូននៅទីសំណាក់ ឬបញ្ចូននៅកន្លែងជួបប្រទះ ឬការបញ្ចូនបង្គ្រប់កិច្ច និងការ បញ្ចូនដោយទុកចោល ស្របតាមបញ្ញត្តិមាត្រា ២៤៩ មាត្រា ២៥១ និងមាត្រា ២៥២ នៃក្រមនីតិវិធីរដ្ឋប្បវេណី មិន អាចធ្វើទៅបានទេ ដូច្នេះសាលាដំបូងខេត្តត្បូងឃ្មុំ បានសម្រេចធ្វើការបញ្ជូនដីកាកោះចុងចម្លើយឱ្យចូលរួមនីតិវិធីទាញ ហេតុផលដោយផ្ទាល់មាត់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២៖០០នាទីរសៀល នៅសាល សវនាការទី៣ ជាន់ទី១ នៃសាលាដំបូងខេត្តត្បូងឃ្មុំ តាមរយៈការផ្សាយជាសាធារណៈ គឺបិទផ្សាយនៅលំនៅដ្ឋានរបស់ សាមីខ្លួន០១ច្បាប់ បិទផ្សាយនៅសាលាឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ចំនួន០១ច្បាប់ បិទផ្សាយនៅបញ្ហារ ឬកន្លែងបិទផ្សាយ នៅសាលាដំបូងខេត្តត្បូងឃ្មុំ ចំនួន០១ច្បាប់ និងចុះផ្សាយតាមទំព័រសារព័ត៌មានចំនួន ០១ច្បាប់ ហើយរក្សាទុកនៅនឹង យើងចំនួន០១ច្បាប់ ចុងចម្លើយអាចមកទំនាក់ទំនងយកដីកាកោះនេះ ត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២៖០០ នាទីរសៀល។

No comments:

Post a Comment

Pages