អាមេរិក​ថា ចិន​គួរប្រើ​ឥទ្ធិពល​របស់ខ្កួនដើម្បី​បញ្ចប់​សង្គ្រាម​នៅអ៊ុយក្រែន - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

អាមេរិក​ថា ចិន​គួរប្រើ​ឥទ្ធិពល​របស់ខ្កួនដើម្បី​បញ្ចប់​សង្គ្រាម​នៅអ៊ុយក្រែន

 


បរទេស ៖ អាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិនមានទំនាក់ទំនងពិសេសជាមួយរុស្ស៊ី ដែលខ្លួនអាចប្រើប្រាស់វាដើម្បីបញ្ចប់សង្គ្រាម រយៈពេលបីសប្តាហ៍កន្លងមកនេះរបស់រុស្ស៊ីលើអ៊ុយក្រែន។

ថ្លែងបន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានអង្គុយជាមួយមន្ត្រីជាន់ខ្ពស់ចិនលោក Yang Jiechi អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បាននិយាយថាទីក្រុងប៉េកាំង "មានអានុភាពយ៉ាងខ្លាំងជាមួយរុស្ស៊ី" ។

លោក Price បានប្រាប់អ្នកយកព័ត៌មានថា "ទំនាក់ទំនងរវាងរុស្ស៊ី និងចិនគឺខុសពីទំនាក់ទំនងដែលយើង ឬប្រទេសផ្សេងទៀតនៅលើភពផែនដីមានជាមួយរុស្ស៊ី"។

គួរជម្រាបថា ការ​អត្ថាធិប្បាយ​នេះ ធ្វើឡើង​បន្ទាប់​ពី​រមានរបាយការណ៍បាន​លេច​ឡើង​កាលពី​ចុង​សប្តាហ៍​ដែល​បង្ហាញ​ថា រុស្ស៊ី​បាន​ឈោង​ដៃ​ទៅ​ចិន​សម្រាប់​ជំនួយ​សេដ្ឋកិច្ច និង​យោធា ដើម្បី​ពង្រឹង​កិច្ចប្រឹងប្រែង​ធ្វើ​សង្រ្គាម​នៅ​អ៊ុយក្រែន។ ប៉ុន្តែ រុស្ស៊ី និងចិនបានបដិសេធចំពោះរបាយការណ៍នេះ៕

No comments:

Post a Comment

Pages