អង់គ្លេស សម្រេច​បង្កក​ទ្រព្យសម្បតិ្ត​ម្ចាស់​ក្លិប Chelsea លោក Abramovich ហើយ​! - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

អង់គ្លេស សម្រេច​បង្កក​ទ្រព្យសម្បតិ្ត​ម្ចាស់​ក្លិប Chelsea លោក Abramovich ហើយ​!

 



​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស បានសម្រេច​បង្កក​ទ្រព្យសម្បតិ្ត​​ទាំងស្រុង​របស់​មហាសេដ្ឋី​រុស្ស៊ី លោក Roman Abramovich ជា​ផ្លូវការ​ហើយ រួមទាំង​ក្លិប​តោ​ខៀវ Chelsea របស់លោក ក៏​មិនអាច​លក់​ចេញ​បាន​ផងដែរ​។​


​មហាសេដ្ឋី​វ័យ ៥៥​ឆឆ្នាំរូបនេះ ត្រូវបាន​គេ​ចាត់ទុកថា ជា​បុគ្គល​ជិតស្និទ្ធ​បំផុតជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី លោក Vladimir Putin  ជាដើម​ចម​នៃ​ការ​បង្កក​ទ្រព្យសម្បតិ្ត​ទាំងអស់នេះ រួមទាំង​ក្លិប​បាល់ទាត់​តោ​ខៀវ Chelsea។​


យោងតាម​លោកស្រី Nadine Dorries អគ្គលេខាធិការ​វប្បធម៌​អង់គ្លេស​ បាន​ថ្លែងថា "ការសម្រេច​នេះ គឺ​ធ្វើឡើងដើម្បី​ការពារ​ផលប្រយោជន៍​ក្លិប Chelsea​។ ព្រោះថា ក្លិប​បាល់ទាត់ ជាស​ម្ប​តិ្ត​វប្បធម៌ និង​ជា​មូលដ្ឋាន​នៃ​សហគមន៍​របស់​ពួកយើង ដែល​យើង​ចាំបាច់​ត្រូវតែ​ថែរក្សា ហើយរដ្ឋាភិបាល​ចាំបាច់​ត្រូវតែ​ធ្វើ ដើម្បី​ឲ្យ League និង​ក្លិប​នៅតែ​អាច​ប្រកួត​បាន​ដដែល​នៅ​អំឡុង​ដាក់ទណ្ឌកម្ម​នេះ"។​


គួរជម្រាបថា ​ទណ្ឌកម្ម​នេះ Chelsea មិនអាច​ធ្វើបាន​៖


-​ធ្វើ​កុងត្រា​ថ្មី​ជាមួយ​កីឡាករ ទិញ​កីឡាករ​ថ្មី ធ្វើ​កុងត្រា​ថ្មី​ជាមួយ​ដៃគូរ​នានា​


-​មិនអាច​លក់​សំបុត្រ​ចូល​ទស្សនា​ប្រកួត​បាន​ទៀត​នោះទេ​ចាប់ពី​ថ្ងៃនេះ​


-​ហាង​លក់ទំនិញ និងសម្ភារៈ​ផ្សេង​របស់​ក្លឹប​នេះ​ក៏​មិនអាច​បើក​ដំណើរ​បាន​ទៀត​នោះដែរ​


-​មិនអាច​លក់​ក្លឹប​នេះ​បានទេ (​លក់បាន​ក្នុងករណី Abramovich ឲ្យ រដ្ឋាភិបាល​អង់គ្លេស​ជា​អ្នកចាត់ចែង ហើយ​លោក​នឹងមិន​ទទួល​ប្រាក់​ពី​ការលក់​នេះនោះ​ទេ​)។


គួរបញ្ជាក់ថា ការឈ្លានពានរបស់រុស្ស៊ីទៅអ៊ុយក្រែន កាលពីថ្ងៃទី 24 ខែកុម្ភៈកន្លងមកនេះ បានធ្វើអោយប្រទេសលោកខាងលិចមានការខឹងសម្បារ និងថ្កោលទោសយ៉ាងខ្លាំង ដោយទណ្ឌកម្មជាច្រើនត្រូវបានអនុវត្ត ក្នុងនោះក៏មានការបង្កកទ្រព្យសម្បត្តិ របស់ជនជាតិរុស្ស៊ីជាច្រើននាក់ផងដែរ៕

No comments:

Post a Comment

Pages