ខេត្តត្បូងឃ្មុំ ៖ លោកអនុសេនីយ៍ឯក គាំ សុឡែន នាយប៉ុស្តិ៍នគរបាលជីរោទិ៍ទី២ បានដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារ បានចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ (ឡូស្បៃមុង) ដែលទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង០៨:៣៥នាទីព្រឹក នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។
ការបង្ក្រាប សមត្ថកិច្ចដកហូតបាន ៖ស្បៃមុងចំនួន ៤មាត់ បង្គោលចំនួន ៣៥ដើម ព្រួលចំនួន ១១៥ម៉ែត្រ និងធ្វើការបំ.ផ្លាញចោលនៅនឹងកន្លែងតែម្តង ៕,វណ្ណៈ
No comments:
Post a Comment