នគរបាល​ខេត្ត​កំពង់ចាម​ឃាត់​ខ្លួនជនសង្ស័យប្រុសស្រី១៤នាក់​ ករណី​គ្រឿងញៀន​ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

នគរបាល​ខេត្ត​កំពង់ចាម​ឃាត់​ខ្លួនជនសង្ស័យប្រុសស្រី១៤នាក់​ ករណី​គ្រឿងញៀន​




ខេត្តកំពង់ចាម​ ៖​ លោកឧត្តមសេនីយ៍ទោ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​  និងដោយមានការឯកភាពពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចាត់​បញ្ជាឲ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអារក្សត្នោត បេីកការបង្ក្រាបករណីគ្រឿងញៀន​ ។ 


ប្រតិបត្តិការ​បង្ក្រាប​នេះ​ ដឹកនាំ​ដោយលោក​ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ឋាន: ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បាន​បេីកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណី ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០១ករណីនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម​ ។ ក្នុងនោះលោកបានប្រេីវិធានរដ្ឋបាលចំហរ​ ហេីយឃាត់​ខ្លួនជនសង្ស័យបានចំនួន ១៤នាក់ប្រុស​មានឈ្មោះ​ដូចខាងក្រោម​ ៖


   ១.ឈ្មោះ សុខ មករា ហៅ ឡុង ភេទប្រុស អាយុ ២៦ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ  រស់នៅភូមិបែកអន្លូង ឃុំអារក្សត្នោតស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

   ២.ឈ្មោះ សាន់ ដា ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

   ៣.ឈ្មោះ ហ៊ីម ចាន់ថេត ភេទប្រុស អាយុ ៣៩ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

   ៤.ឈ្មោះ ហុក ហេង ភេទប្រុស អាយុ ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិអារក្សត្នោត ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម(ជាមុខសញ្ញាដែលមានដីកាបង្គាប់ឨ្យចាប់ខ្លួនលេខ ២៧៣ ព.ស ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ចេញដោយលោក ឣាំង ប៊ុនធឿន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ប្រព្រឹត្តនៅភូមិល្វា ឃំុឣារក្សយត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ពីបទជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនការពីថ្ងៃទី៤ ខែកុម្ភះឆ្នាំ២០២០) ។

   ៥.ឈ្មោះ កាន់ ល័ក្ខ ភេទប្រុស អាយុ ២៩ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

   ៦.ឈ្មោះ រ៉េត ណារ៉ុង ភេទប្រុស អាយុ ៣៨ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិបែកអន្លូង ឃុំអាក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

   ៧.ឈ្មោះ យ៉ា សាលី ភេទប្រុស អាយុ ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ 

   ៨.ឈ្មោះ ប៉ុន ឡុងហេង ភេទប្រុស អាយុ ៤០ឆ្នាំ ជាតិខ្មែរ មុខរបរ មន្ត្រីយោធា រស់នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ 

   ៩.ឈ្មោះ អៃ ប៊ុនអូន ភេទប្រុសអាយុ២៧ឆ្នាំជាតិខ្មែរ មុខរបរ កសិករ នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

  ១០.ឈ្មោះ ជូ លីហេង ភេទប្រុស អាយុ ១៨ឆ្នាំជាតិខ្មែរ មុខររបរកសិករ នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

   ១១.ឈ្មោះ វ៉ែន សេងហាក់ ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

   ១២.ឈ្មោះ យ៉ា សុខយ៉ាន ភេទប្រុស អាយុ ២៧ឆ្នាំ ជាតិខ្មែរឥស្លាមមុខរបរ កម្មករ រស់នៅភូមិគីឡូ៧ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

   ១៣.ឈ្មោះ វឿន ថាណា ហៅ បែក ភេទប្រុស អាយុ ២៦ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម   ។

   ១៤.ឈ្មោះ ស៊ីន ស៊ាងហាក់ ភេទប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិល្វាក្រោម ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម   ។


ជនសង្ស័យទាំង ១៤នាក់ខាងលើបានធ្វើតេស្តសំណាកកូវីដ-១៩ ជាលទ្ធផល អវិជ្ជមាន ទាំង ១៤នាក់ ។​ ដកហូតវត្ថុតាង​រួមមាន÷ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៨កញ្ចប់ (ធំ ០១កញ្ចប់), កាំភ្លើងខ្លីម៉ាកk៥៤ ចំនួន ០១ដើម បង់ចំនួន ០១ មានគ្រាប់ចំនួន ០៣គ្រាប់ (គ្នានលេខសំគាល់) និងទូរស័ព្ទដៃចំនួន ១២គ្រឿង ៕,វណ្ណៈ




No comments:

Post a Comment

Pages