ខេត្តកំពង់ចាម ៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តំណាងនាំយកថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ចូលបុណ្យសពលោកអនុសេនីយ៍ឯក ផាន់ ចាន់ មន្រ្តីផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកកងមាស ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ដោយសាររោគាពាធ ។
អំណោយយកទៅប្រគល់ជូនធ្វេីឡេីងនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ តាមរយៈលោកឧត្តមសេនីយ៍ត្រី សិត សិលា ស្នងការរងផែនការងារអន្តោប្រវេសន៍ និងសហការី ដែលជាអំណោយដ៍ថ្លៃថ្លារបស់ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ។
អំណោយទាំងនោះរួមមាន ៖ ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា៖អង្ករ០១បេ, ទឹកសុទ្ធ០២កេស,ទឹកផ្លែឈើ០២កេស,មី០២កេស ។ សរុបសរុបថវិកាចំណាយទាំងអស់ចំនួន៖ ២,៣០០,០០០ រៀល ៕,វណ្ណៈ
No comments:
Post a Comment