នគរបាល​ប្រឆាំងគ្រឿងញៀនខេត្ត​កំពង់ចាម​បេីកការ​បង្ក្រាប​គ្រឿងញៀន​ ឃាត់​ខ្លួន​ជនសង្ស័យ​៩នាក់ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

នគរបាល​ប្រឆាំងគ្រឿងញៀនខេត្ត​កំពង់ចាម​បេីកការ​បង្ក្រាប​គ្រឿងញៀន​ ឃាត់​ខ្លួន​ជនសង្ស័យ​៩នាក់

 


ខេត្តកំពង់ចាម​ ៖​ លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរង ទទួលផែនការ​ងារប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១​ បានដឹកនាំក្រុម​ការ​ងារបេីក​កិច្ចប្រតិបត្តិការបង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី ដោយប្រេីវិធានរដ្ឋបាលចំហរ​ ហេីយបានឃាត់ខ្លួនជនសង្ស័យចំនួន០៩​នាក់ប្រុស​ ដក​ហូតវត្ថុតាងរួមមាន​ ៖ ថ្នាំញៀនចំនួន ១៦​កញ្ចប់ និងទូរស័ព្ទដៃចំនួន ០៧គ្រឿង ។ 


លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ បាន​អោយ​ដឹង​ថា​ ប្រតិបត្តិការ​នេះធ្វេី​ ឡើង​ក្រោម​បទ​បញ្ជា​លោកឧត្តមសេនីយ៍ទោ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ និងដោយបានការ​សម្របសម្រួល​ពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជ​អាជ្ញា នៃអយ្យការអមសាលា​ដំបូងខេត្តកំពង់ចាម​ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម​ លោកបានចាត់​បញ្ជាឲ្យកម្លាំងជំនាញ​ការិ​យាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកចំការលើ និងកម្លាំងប៉ុស្តិ៍គនរបាលរដ្ឋបាលស្ពឺ ។ 

លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ បានបង្ហាញ​អត្តសញ្ញាណ​ជនសង្ស័យ​ទាំង៩នាក់ដែលត្រូវចាប់ខ្លួនដូចខាង​ ក្រោម​នេះ​ ៖

  ១.ឈ្មោះ លី សុភា ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។ 

   ២.ឈ្មោះ លាង លីហ័រ ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងផ្សារដែក មានទីលំនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។

   ៣.ឈ្មោះ ស្រ៊ុន ចាន់ធូរ ភេទប្រុស អាយុ ២៤ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។ 

   ៤.ឈ្មោះ ឡាំ សីហា ហៅ អុង ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។

   ៥.ឈ្មោះ កុយ វ៉ាន់ថា ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពែងមាសត្បូង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។ 

  ៦.ឈ្មោះ លី ថា ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។

   ៧.ឈ្មោះ នួន សៅឌី ភេទប្រុស អាយុ ២៨ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ  មានទីលំនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។

   ៨.ឈ្មោះ រស់ សៀម ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។

   ៩.ឈ្មោះ អាន ថាណាក់ ភេទប្រុស អាយុ ២២ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។ 

លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ បានប្រាប់ថា​ ចំពោះ​ជនសង្ស័យទាំង ០៩នាក់ខាងលើ បានធ្វើតេស្តសំណាកកូវីដ-១៩ ជាលទ្ធផល អវិជ្ជមានទាំង ០៩នាក់ និងបានដកហូតវត្ថុតាងរួមមាន÷ ថ្នាំញៀនចំនួន១៦កញ្ចប់ និងទូរស័ព្ទដៃចំនួន០៧គ្រឿង ៕,វណ្ណៈ





No comments:

Post a Comment

Pages