ឯកឧត្តម គួច ចំរើន នាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យនៅក្រុងកោះរ៉ុង - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

ឯកឧត្តម គួច ចំរើន នាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យនៅក្រុងកោះរ៉ុង

  



 ព្រះសីហនុ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១

កាលពីព្រឹកថ្ងៃ១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះ សីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យ និងនាំយកអំណោយមនុស្សធម៌សាខាកាក បាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យចំនួន ០៣គ្រួសារ នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។  

 ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានចូលសម្តែងការសោកស្តាយចំពោះ គ្រួសារបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ ដែលបានបាត់បង់ទ្រព្យសម្បត្តិនាពេលនេះ ។    

ទន្ទឹមនោះឯកឧត្តម ក៏បានកោតសរសើរការខិតខំរបស់អាជ្ញាធរមូលដ្ឋាន កម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋ ដែលបានជួយអន្តរាគមន៍ពន្លត់ភ្លើងបានទាន់ពេលវេលា មិនបណ្តាលឱ្យឆាបឆេះរាលដាលដល់លំនៅឋានបងប្អូនប្រជាពលរដ្ឋដទៃទៀត ។ យើងត្រូវចេះសហការជួយគ្នាទៅវិញទៅមក រដ្ឋបាលខេត្តមិនអាចបញ្ជូនរថយន្តពន្លត់អគ្គិភ័យពីលើគោកមកតំបន់កោះបានទាន់ពេលវេលានោះទេ ។ ម្យ៉ាងទៀតយើងមិនទាន់មានប្រព័ន្ធគមនា គមន៍គ្រប់គ្រាន់ ដើម្បីចូលជួយអន្តរាគមន៍។ ដូច្នេះប្រជាពលរដ្ឋគ្រប់ផ្ទះត្រូវមានបំពង់ពន្លត់អគ្គិភ័យក្នុងផ្ទះរៀងៗខ្លួន ។

ក្នុងឱកាសនោះឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនរងគ្រោះដោយអគ្គិភ័យនាពេលនេះ ព្រមទាំងបាននាំយកថវិកា ជាគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួនចែកជូនបងប្អូន ដើម្បីជួយដោះស្រាយការលំបាក ។

អំណោយចែកជូនគ្រួសាររងគ្រោះដោយ អគ្គិភ័យចំនួន ៣គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម, ត្រីខ១០កំប៉ុង, មី១កេស, ទឹកត្រី១យួរ, កន្ទេល១, អាល់កុល១ដប, អាវ១កញ្ចប់, ខោ១, ម៉ាស១ប្រអប់, ឃីតមួយកញ្ចប់ (មុង១ ភួយ១ ក្រមា១ សារុង១) សម្ភារផ្ទះបាយមួយឈុត, និងថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ១លានរៀល ៕

ដោយ ងូ សុមុនី   

No comments:

Post a Comment

Pages