ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន០៤គ្រាប់ និងធ្វើការកំទេចចោលចំនួន០២គ្រាប់ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន០៤គ្រាប់ និងធ្វើការកំទេចចោលចំនួន០២គ្រាប់

 


ខេត្តត្បូងឃ្មុំ ៖​ សេចក្ដី​រាយការណ៍​បានអោយដឹងថា​ នៅថ្ងៃ​សុក្រ​ ទី២៩ តុលា​ ឆ្នាំ២០២១​ ពលរដ្ឋ​បាន​ប្រទះ​ឃើញ​

គ្រាប់មិនទាន់ផ្ទុះ ប្រភេទ​១០៥mm ចំនួន៣គ្រាប់ និងមួយគ្រាប់​ទៀតប្រភេទទម្លាក់ពីលេីយន្តហោះ​ ​កប់នៅក្នុងដីពីរ​កន្លែង​ផ្សេង​គ្នា​ ហេីយ​រាយការណ៍មកមន្រ្តីនគរបាលប៉ុស្តិ៍ ចុះត្រួតពិនិត្យនិងដាក់​ផ្លាកសញ្ញា​ ដេីម្បី​បញ្ចៀស​គ្រោះថ្នាក់​  ។ 

ទីតាំង​ទី១​ ៖​ នៅវេលាម៉ោង ០៨:០០នាទី មានប្រជាពលរដ្ឋ ឈ្មោះ យ៉េន វៃ ភេទប្រុស អាយុ ៥៩ឆ្នាំ ជាតិខ្មែរ បានរាយការណ៍ថាគាត់ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ប្រភេទ១០៥mm ចំនួន៣គ្រាប់ នៅក្នុងដីចំការរបស់ខ្លួនស្ថិតនៅភូមិទួលតាខិន ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ទីតាំង​ទី២​ ៖​ នៅវេលាម៉ោង១៣នឹង​៤០​នាទីល្ងាច មានប្រជាពលរដ្ឋ​ឈ្មោះ ផង់ កាន់ ភេទប្រុស អាយុ​៥៣ឆ្នាំ រស់នៅ​ភូមិ​ស្រែសោមថ្មី ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ បានមករាយរណ៍ដល់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កំពាន់​ថាគាត់​បានប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន ០១គ្រាប់ (ក្បាលផ្ទុះគ្រាប់ណាប៉ាល់គ្រាប់ឆេះ ទំលាក់តាម​យន្តហោះ​) ស្ថិត​នៅគីឡូម៉ែត្រ​លេខ៤៣ ក្នុងភូមិស្រែសោមថ្មី។​

      ក្រោយពីបានទទួលសេចក្តីរាយការណ៍ខាងលើរួចកំលាំងមន្រ្តីនគរបាលប៉ុស្តិ៍ ក៍បានចុះត្រួតពិនិត្យនិង ដាក់ផ្លាកសញ្ញាគ្រោះថ្នាក់ ។

       បច្ចុប្បន្នការិយាល័យជំនាញ បានរាយការណ៍ជូនអង្គភាព CMAC រួចហើយ។

សូមបញ្ជាក់​ថា​ នៅថ្ងៃនេះផងដែរចំនុចវាលស្រែក្នុងភូមិល្វេ ឃុំក្រែក ស្រុកពញាក្រែកអង្គភាព HELLOTRUST បានកំទេចគ្រាប់បែកចំនួន ០២គ្រាប់ និងគ្រាប់ ៦០m.m ១គ្រាប់ ប្រកបដោយសុវត្ថិភាព ៕,វណ្ណៈ






No comments:

Post a Comment

Pages