ខេត្ត ព្រះវិហារ ៖ កម្លាំងជំនាញការិយា ល័យប្រឆាំគ្រឿងញៀនបានឃាត់ខ្លួន ជនសង្ស័យ ម្នាក់ នៅថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២១ វេលា ម៉ោង០៩ និង២២នាទី បន្ទាប់ ពី រកឃេីញថាជននេះ បានរក្សា ទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិ ឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
ជនសង្ស័យដែល សមត្ថកិច្ច ឃាត់ ខ្លួន ឈ្មោះ មុំ សុធា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសិប្បកម្ម ស្នាក់នៅបណ្តោះអាសន្នភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
ចំពោះ វត្ថុតាងដែលបានចាប់យករួមមាន៖ សារធាតុញៀនចំនួន០៥ កញ្ចប់ ទូរសព្ទ ចំនួន ០១ គ្រឿង ជញ្ជីង ចំនួន ០២ គ្រឿង សម្ភារវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
គេកត់ សម្គាល់ ឃើញ ថា ក្រោម ការដឹកនាំ របស់លោក ឧត្ដមសេនីយ៍ទោ ស្នង ការ គឺមិន បន្ធូរ ដៃ ចំពោះ អ្នក ពាក់ព័ន្ធ បទ ល្មើស គ្រឿង ញៀន ខុសច្បាប់ ដាច់ខាត ៕,វណ្ណៈ
No comments:
Post a Comment