លេីកនេះឃាត់ជន​សង្ស័យ​បាន២៥នាក់​ ករណី​គ្រឿងញៀន​នៅខេត្ត​កំពង់ចាម​ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

លេីកនេះឃាត់ជន​សង្ស័យ​បាន២៥នាក់​ ករណី​គ្រឿងញៀន​នៅខេត្ត​កំពង់ចាម​





ខេត្ត​កំពង់ចាម​ ៖​  ​កម្លាំងជំនាញការិយា​ល័យប្រឆាំងគ្រឿង​ញៀនខេត្តកំពង់ចាម​ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់​ ស្នងការរងទទួលផែនការ​ងារ​ប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណីជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន​ ដោយសហការ​ ជាមួយកម្លាំងអធិការ​ដ្ឋាននគរបាលស្រុកជើងព្រៃ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលសូទិព្វ ឈានដល់ឃាត់ខ្លួនជនសង្ស័យបាន២៥នាក់ជាបន្តបន្ទាប់​ ចាប់យក​វត្ថុតាងមួយចំនួនយកមករក្សាទុកចាត់ការតាមច្បាប់​ ។ 

ប្រតិបត្តិការនេះ​ធ្វើ​ឡើង​នៅថ្ងៃទី៣០​ខែ​តុលា ឆ្នាំ២០២១​ ក្រោមចំណាត់ការបញ្ជា​ពីលោកឧត្តមសេនីយ៍ទោ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ និងមានសម្របសម្រួលការងារពីលោក ហាក់ ហ៊ាន់​ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា​ដំបូងខេត្តកំពង់ចាម ។ 

លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់​ បានរៀបរាប់​ពីប្រតិបត្តិការដំណាក់មួយៗ​ មុនឃាត់ខ្លួនពួកគេបានជាបន្តបន្ទាប់ដូចត​ទៅ​ ៖

   ១.ឈ្មោះ ម៉ៃ ទី ភេទប្រុស អាយុ ២១ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិខ្នុរដំបង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម *(ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០២កញ្ចប់) ។

តាមចម្លើយរបស់ជនសង្ស័យខាងលើថា ថ្នាំញៀនដែលខ្លួនលក់ គឺខ្លួនទិញពីអ្នកលក់ថ្នាំញៀនម្នាក់ទៀត សមត្ថកិច្ចយើងក៏បានបន្ដទៅឃាត់ខ្លួន÷

    ២.ឈ្មោះ អ៊ុក គីមសាន ហៅ កៅ ភេទប្រុស អាយុ ២២ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិសូទិព្វ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

តាមចម្លើយរបស់ជនសង្ស័យខាងលើថា ខ្លួនមានកូនចៅលក់ថ្នាំញៀនម្នាក់ទៀត សមត្ថកិច្ចយើងក៏បានបន្ដទៅឃាត់ខ្លួន÷

   ៣.ឈ្មោះ យ៉ា ដារ៉ា ភេទប្រុស អាយុ ២២ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិផ្ដៅជុំ ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ 

សូមបញ្ជាក់​ថា​ នៅពេលដែលសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ ក៏មានបក្ខពួករបស់ជនសង្ស័យបានចូលមករារាំងសមត្ថកិច្ចយើងក៏បានឃាត់ខ្លួន÷

   ៤.ឈ្មោះ ម៉ៃ លឹមហ័ង ភេទប្រុស អាយុ ២៨ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិផ្ដៅជុំ ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ 

ក្រោយមកសមត្ថកិច្ចយើងក៏បានប្រទេះឃើញមុខសញ្ញាកំពុងប្រើប្រាស់ថ្នាំញៀន ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់។​ ខណ:ពេលនោះសមត្ថកិច្ចយើងក៏បានឃើញថ្នាំញៀនចំនួន០១កញ្ចប់ដែរជ្រុសនៅលើដីតែមិនដឹងជារបស់អ្នកណា។

៥.ឈ្មោះ ទិត្យ គីមឈាន់ ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ 

   

៦.ឈ្មោះ ឡឹម ទិត្យ ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិអណ្ដូងស្នាយ ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម ។

   

៧.ឈ្មោះ ស្រេង ស្រ៊ុន ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ 

   

៨.ឈ្មោះ ឃុត ពិសាល ភេទប្រុស អាយុ ២៨ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិក្រាំងស្ពឺ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ *(ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០១កញ្ចប់) ។


តាមចម្លើយរបស់ជនសង្ស័យឈ្មោះ អ៊ុក គីមសាន ហៅ កៅ បានសារភាពបន្ដទៀតថា ថ្នាំញៀនដែលខ្លួនលក់ គឺខ្លួនទុកនៅកូនចៅម្នាក់ទៀត សមត្ថកិច្ចយើងក៏បានឃាត់ខ្លួន÷  

៩.ឈ្មោះ ឃឿន ប្រុស ភេទប្រុស អាយុ ២២ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិសូទិព្វ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម *(ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០២កញ្ចប់) ។* 

ដកហូតវត្ថុតាងរួមមាន÷  ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៦កញ្ចប់ (ធំ ០១កញ្ចប់), ទូរស័ព្ទដៃចំនួន ០៩គ្រឿង, ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន និងម៉ូតូចំនួន ០២គ្រឿង ។​ លុះនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ តាមចម្លើយរបស់ជនសង្ស័យឈ្មោះ អ៊ុក គីមសាន ហៅ កៅ បានសារភាពបន្ដទៀតថា ខ្លួនមានបក្ខពួកលក់ថ្នាំញៀនម្នាក់ទៀត សមត្ថកិច្ចយើងក៏បានបន្ដឃាត់ខ្លួន÷

១០.ឈ្មោះ ស៊ូ សយ ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងកាម៉េរា មានទីលំនៅភូមិផ្ដៅជុំលិច ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ក្រោយមកក៏មានមុខប្រើប្រាស់ថ្នាំញៀនបានទូរស័ព្ទមករកទិញថ្នាំញៀន ពីជនសង្ស័យខាងលើសមត្ថកិច្ចយើងក៏បានឃាត់ខ្លួន÷

១១.ឈ្មោះ កូន ភឿក ភេទប្រុស អាយុ ៣២ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិស្វាយព្រៃ ឃុំសណ្កែក ស្រុកបាធាយ ខេត្តកំពង់ចាម ។ 

១២.ឈ្មោះ ហ៊ីម ថិ ភេទប្រុស អាយុ ២៧ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិតាំងជ្រៃ ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម ។ 

១៣. ឈ្មោះ អាត គី ភេទប្រុស អាយុ ២០ឆ្នាំ ជាតិ​ខ្មែរ មុខរបរ កសិករ

មានទីលំនៅភូមិពោធិ៍ស្ទាង ឃុំ​សណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម។ 

១៤ .ឈ្មោះ តិច ចម ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងជួសជុសរថយន្ដមានទីលំនៅភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

១៥. ឈ្មោះ ហេង សំណាត ភេទប្រុស អាយុ ៣០ឆ្នាំ ជាតិខ្មែរ  មុខរបរ ជាងផ្សារដែកមានទីលំនៅភូមិខ្នុរដំបង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

១៦.ឈ្មោះ សុខ លី ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ  មុខរបរ ជាងផ្សារដែក

មានទីលំនៅភូមិខ្នុរដំបង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

១៧. ឈ្មោះ អើន លុច ភេទប្រុស អាយុ ២៤ឆ្នាំ ជាតិខ្មែរ  មុខរបរ ជាងផ្សារដែក

មានទីលំនៅភូមិព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្ត​កំពង់ចាម. 

១៨.ឈ្មោះ អឿន ផានូ ភេទប្រុស អាយុ ២២ឆ្នាំ ជាតិខ្មែរ  មុខរបរ ជាងផ្សារដែក

មានទីលំនៅភូមិព្រែកមួយ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

១៩.ឈ្មោះ ម៉ាប់ កាណូន ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ  មុខរបរ កសិករ

មានទីលំនៅភូមិខ្នុរដំបង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្ត​កំពង់ចាម។

២០. ឈ្មោះ ឈុន ឈាង ភេទប្រុស អាយុ ២០ឆ្នាំ  ជាតិខ្មែរ មុខរបរ កម្មកររោងចក្រមានទីលំនៅភូមិខ្នុរដំបង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

២១. ឈ្មោះ គឿន ស្រស់ ភេទប្រុស  អាយុ ២៥ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មកររោងចក្រមានទីលំនៅភូមិផ្តៅជុំ ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្ត កំពង់ចាម។

២២. ឈ្មោះ ស៊ាន់ ពិសិទ្ធ ភេទប្រុស អាយុ ២៧ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មកររោងចក្រមានទីលំនៅភូមិខ្នុរដំបង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

២៣. ឈ្មោះ រឿន ភារ័ត្ន ភេទប្រុស  អាយុ ១៩ឆ្នាំ ជាតិខ្មែរ មុខរបរ បើកបររថយន្ដមានទីលំនៅភូមិទំនប់ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។

២៤. ឈ្មោះ ចក់ សោភ័ណ្ឌ ភេទប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មកររោងចក្រមានទីលំនៅភូមិផ្ដៅជុំលិច ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

២៥. ឈ្មោះ សុន ទិត្យ ភេទប្រុស អាយុ ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មកររោងចក្រ

មានទីលំនៅភូមិព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

 ជនសង្ស័យទាំង២៥នាក់ខាងលើ បានធ្វើតេស្តសំណាកកូវីដ-១៩ ជាលទ្ធផល *អវិជ្ជមាន*ទាំង២៥នាក់ ។​ ដកហូតវត្ថុតាងរួមមាន÷ ទូរស័ព្ទដៃចំនួន ១៦គ្រឿង ។

   បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងជំនាញយើងបាននាំមកការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីចងក្រងសំណុំ​រឿងតាមនិតិវិធីច្បាប់​ ៕,វណ្ណៈ


No comments:

Post a Comment

Pages