ប្រជាពលរដ្ឋ៣០គ្រូសារ ដែលជួបការលំបាក ទទួល អំណោយ ពីក្រុមការងារគណ បក្សប្រជាជនកម្ពុជា ចុះជួយឃុំកក់ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

ប្រជាពលរដ្ឋ៣០គ្រូសារ ដែលជួបការលំបាក ទទួល អំណោយ ពីក្រុមការងារគណ បក្សប្រជាជនកម្ពុជា ចុះជួយឃុំកក់

ខេត្តកំពង់ចាម  ៖  លោក សោ សាវឿន ប្រធានក្រុមការ ងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំព្រែកកក់ និងក្រុមការងារ ចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ  ដែល ជួបការលំបាកចំនួន៣០គ្រួសារ ដោយបាននាំយកអំណោយលោកហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារគណ បក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុក ស្ទឹងត្រង់ ។ 

ពិធី នេះ ប្រព្រឹត្ត ទៅ នៅព្រឹក  ថ្ងៃសៅរ៍ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទីព្រឹក ក្នុងបរិវេណ ទីស្នាក់ការគណបក្សមូលដ្ឋានឃុំព្រែកកក់ ។ 

ប្រជាពលរដ្ឋ ទាំង៣០គ្រួសារ ក្នុងមួយគ្រួសារទទួលបានរួមមាន  ៖

   -អង្ករ២៥Kg 

   -មី០១កេស 

   -ម៉ាស់ ១ដុំ

   -អាលកុល ១ដប

   -ថវិកា១០០,០០០រៀល  

   -ជូនក្រុមការងារឃុំថវិការ ៣០០ ០០០រៀល ព្រមទាំងម៉ាសនិងអាកុលមួយចំនួនផងដែរ។

   -ឧបត្ថម្ភភ្នាក់ងារសង្កេតការណ៍យុវជន(សសយក) ថវិការចំនួន ៣,០០០,០០០រៀល។ក្រុមការងារបានបន្តដំណើរទៅសួរសុខទុក្ខ និងនាំយកថវិកាចំនួន១,០០០,០០០រៀលជូនលោក អ៊ាត គឹមលាង មេឃុំដែលកំពុងសម្រាក់ព្យាបាលជំងឺនៅផ្ទះស្ថិតនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

សូមបញ្ជាក់ ថា  ចំពោះ ការ ចំណាយថវិកា សរុបទាំងអស់ចំនួន ១២,៥៥០,០០០ រៀល៕,វណ្ណៈ






































No comments:

Post a Comment

Pages