ខេត្តបាត់ដំបង ៖ ឧត្តមសេនីយ៍យោធាផ្កាយ១ម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរអាវុធខុសច្បាប់ ការចាប់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខភោជនីយដ្ឋាន ស្យាមស៊ីហ៊្វូត ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
មន្រ្តីយោធាដែលត្រូវចាប់ខ្លួនឈ្មោះ អូន ពិសិដ្ឋ មានឋានន្តរស័ក្ដិ ឧត្ដមសេនីយ៍ត្រី នៅអគ្គនាយកដ្ឋានសម្ភារបច្ចេកទេសក្រសួងការពារជាតិ ជាប់ពាក់ព័ន្ធពីបទរក្សាទុក និងជួញដូរអាវុធដោយខុសច្បាប់នៅឯខេត្ដបាត់ដំបងកន្លងទៅ ។
គួររំលឹកថា កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចក្នុងចម្ការមៀន ស្ថិតក្នុងក្រុមទី២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ប្រជាពលរដ្ឋបានប្រទះឃើញអាវុធចំនួន ៣៣ដើម ដែលនៅមានគុណភាពល្អ១០០% នៅក្នុងចម្ការក៏បានរាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះទៅពិនិត្យហើយក៏ បានឃើញអាវុធចំនួន៣៣ដើម ស្ថិតក្នុងចម្ការមៀនមួយកន្លែងតាមបន្ទាត់ព្រំដែន នៅចំណុចខាងលើ។
សមត្ថកិច្ចជំនាញបញ្ជាក់ថា អាវុធដែលពលរដ្ឋប្រទះឃើញក្នុងចម្ការមៀនហើយរាយការណ៍ប្រាប់សមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធចុះទៅពិនិត្យនោះរួមមានចំនួន៣៣ដើមជាប្រភេទអាកា (AK)មានស្វាយចំនួន៣០ដើម បង់៤០បង់ និងអាវុធM79 ចំនួន០៣ ដើម។ សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីបានទទួលដំណឹងនេះសម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ឱ្យសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសសមត្ថកិច្ចខេត្តបាត់ដំបងធ្វើការស្រាវជ្រាវរកប្រភពបន្ថែមទៀត និងបន្តស្រាវជ្រាវរកមុខសញ្ញា ។
អាវុធទាំងអស់ត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកហើយ៕,អ្នករាយការណ៍
No comments:
Post a Comment