ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងទាញយកផលប្រយោជន៍ជាអតិបរមា ជំរុញកំណើនសេដ្ឋកិច្ចជាតិ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងទាញយកផលប្រយោជន៍ជាអតិបរមា ជំរុញកំណើនសេដ្ឋកិច្ចជាតិ

  


ភ្នំពេញ ោះកាលថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២១

«ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីគាំទ្របដិវត្តន៍ឧស្សាហកម្មទី៤ ដែលបង្កើនផលិតភាព ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គម និងសេដ្ឋកិច្ចឌីជីថល ដែលផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋឌីជីថល និងសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចមួយខ្ពស់ឡើងជាលំដាប់។នេះបើតាមការថ្លែងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើក "វេទិកាសេដ្ឋកិច្ច និងធុរកិច្ច អាស៊ី អឺរ៉ុប លើកទី១" ក្រោមមូលបទ "ការផ្លាស់ប្ដូរទៅរកគន្លងប្រក្រតីភាពថ្មី៖ ការធ្វើអានុភាវូបនីយកម្មខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្មទី៤"នាព្រឹកថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២១ នៅក្រសួងពាណិជ្ជកម្ម។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងបន្តថា វេទិកាថ្ងៃនេះត្រូវបានរៀបចំឡើងស្របពេលដែលប្រទេសនានាត្រូវការជាចំបាច់ ដែលមិនធ្លាប់មានពីមុននូវពាណិជ្ជកម្ម និងការអភិវឌ្ឍ ខណៈពេលដែលពិភពលោកទាំងមូលកំពុងប្រឈមមុខនឹងជំងឺរាតត្បាតដែលបានជះឥទ្ធិពលដល់អាយុជីវិត និងជីវភាពរស់នៅរបស់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក។

ទោះជាយ៉ាងនេះក្តី ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងរឹងមាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាអាចរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាកត្តាសំខាន់បំផុតដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាមធ្យម៧.៧% ក្នុងមួយឆ្នាំ ក្នុងអំឡុងពេលពីរទសវត្សរ៍មុនការរាតត្បាតនៃជម្ងឺកូវីដ-១៩។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានឱ្យដឹងថា ថ្វីត្បិតតែចាប់ពីដើមឆ្នាំ២០២០ ព្រះរាជាណាចក្រកម្ពុជាទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺកូវីដ ១៩ ក៏ដោយ ក៏សេដ្ឋកិច្ចរបស់កម្ពុជា នៅតែបន្តកើនឡើង ២.៤% នៅក្នុងឆ្នាំ២០២១ និង ៤.៨% នៅ ក្នុងឆ្នាំ២០២២ យោងតាមរបាយការណ៍ការព្យាករណ៍របស់រាជរដ្ឋាភិបាល ក្នុងអំឡុងពេលនៃការធ្លាក់ចុះសេដ្ឋកិច្ចបណ្តាលមកពីជំងឺរាតត្បាត រដ្ឋាភិបាលបានវិនិយោគច្រើនជាងមួយពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់ធុរកិច្ចដែលរងផលប៉ះពាល់ និងបានចាត់វិធានការពិសេសក្នុងការ ពង្រឹងសំណាញ់សុវត្ថិភាពសង្គម ដើម្បីទប់ស្កាត់មិនឱ្យប្រជាពលរដ្ឋសាមញ្ញធ្លាក់ចូលទៅក្នុងភាពក្រីក្រ ហើយបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងទាន់ពេលវេលាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ដោយធានាឱ្យបាននូវសុខុមាលភាពប្រជាជន សន្តិសុខស្បៀង និងបន្តលើកកម្ពស់ពាណិជ្ជកម្ម និង ការវិនិយោគ បង្កើតការងារ រក្សាកម្រិតអប្បបរមានៃអតិផរណា និងរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ នៅក្នុងផែនការស្ដារសេដ្ឋកិច្ចក្រោយ កូវីដ-១៩ ឆ្នាំ២០២១ ដល់ ២០២៣ ដែលរៀបចំបានយ៉ាងល្អ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធីសាស្ត្រកំណត់ទិសដៅ ៣ (3Rs) – 'ការស្ថារឡើងវិញ” តាមរយៈ ការធ្វើឱ្យមានស្ថេរភាព និងការស្ដារ 'កំណែទម្រង់' តាមរយៈការធ្វើពិពិធកម្ម ការប្រកួតប្រជែង និង 'ការកសាងភាពធន់' ប្រកបដោយបរិយាប័ន្ន និងមាននិរន្តរភាព។កម្ពុជាក៏បានធ្វើយុទ្ធនាការចាក់វ៉ាក់សាំងយ៉ាងខ្លាំងក្លា ដោយគ្រប់គ្រងវ៉ាក់សាំងចំនួនជាង ៣០លានដូស និងបានចាក់វ៉ាក់សាំងបានប្រមាណជាង ៨៧.៧% នៃចំនួនប្រជាជនរបស់កម្ពុជា។យុទ្ធនាការចាក់វ៉ាក់សាំងនេះ ជាកត្ដាដែលធ្វើឱ្យរាជរដ្ឋាបាលកម្ពុជាសម្រេចចិត្តបើកដំណើរការប្រទេសលើគ្រប់វិស័យឡើងវិញ នៅថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២១កន្លងទៅនេះ។

ការប្រែក្លាយប្រទេសកម្ពុជាទៅជាសេដ្ឋកិច្ចទីផ្សារត្រូវបានរាជរដ្ឋាភិបាលគិតគូរយ៉ាងល្អិតល្អន់ ដើម្បីបង្កើតឱ្យមានទីផ្សារសេរីដែលមានលក្ខណៈរៀបរយ ដែលមានការប្រកួតប្រជែងដោយសមភាពជាជាងការប្រកួតប្រជែងក្នុងទីផ្សារសេរីបែបអនាធិបតេយ្យ។ ការប្រែក្លាយជាសេដ្ឋកិច្ចទីផ្សារ អភិបាលកិច្ចល្អ កិច្ចសម្រួលពាណិជ្ជកម្ម សមាហរណកម្មសេដ្ឋកិច្ច និងសេរីភាវូបនីយកម្ម ត្រូវបានលើកកម្ពស់ ដើម្បីទាក់ទាញវិនិយោគិន និងជំរុញឱ្យមានកំណើនបន្ថែម។ ការទាក់ទាញវិនិយោគនេះ រួមទាំងការ លើកទឹកចិត្តផ្នែកពន្ធដារ ការធ្វើវិសោធនកម្មច្បាប់វិនិយោគ និងការធ្វើឱ្យប្រសើរឡើងនូវភស្តុភារ ពាណិជ្ជកម្ម ហើយនឹងការអនុម័តច្បាប់ និងបទប្បញ្ញត្តិនានាដើម្បីលើកកម្ពស់ពាណិជ្ជកម្មដោយស្មើភាពដែលកត្តាទាំងអស់នេះផ្តល់ភាពងាយស្រួលដល់វិនិយោគិន ហើយផ្តល់ភាពទាក់ទាញដល់ធុរកិច្ច ដែលមានបំណងឈានទៅកាន់ទីផ្សារធំ និងមានសក្តានុពល ដូចជាទីផ្សារអាស៊ាន អាស៊ានដៃគូសហភាពអឺរ៉ុប និងដៃគូពាណិជ្ជកម្មផ្សេងទៀត ដែលកម្ពុជាទទួលបានការអនុគ្រោះពាណិជ្ជកម្ម។

ក្នុងអំឡុងពេលនៃការកើតជំងឺរាតត្បាតនេះ បើតាម ឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ការកើនឡើងកាន់តែច្រើននៃសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce) នៅប្រទេសទាំងអស់នៃពិភពលោក។ជំងឺកូវីដ-១៩ បានផ្លាស់ប្ដូររបៀបដែលយើងធ្វើធុរកិច្ច ហើយបច្ចុប្បន្ននេះ ប្រជាជនមានឆន្ទៈក្នុងការផ្សារភ្ជាប់ជាមួយប្រតិបត្តិការឌីជីថលច្រើនជាងពេលណាទាំងអស់។ ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃពាណិជ្ជ កម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការធ្វើពាណិជ្ជកម្មឌីជីថលបានពង្រីកគម្លាតនៃឧបករណ៍ឌីជីថល រវាងប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍។ កម្ពុជាបានដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថល ហើយកំពុងរៀបចំគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ដែលមានគោលបំណងមួយក្នុងចំណោមគោលបំណងនានាផ្តោតទៅលើការស្រាវជ្រាវ និងអភិវឌ្ឍន៍សម្រាប់បច្ចេកវិទ្យា និងនវានុវត្តន៍។ កាលានុវត្តភាពនេះ វាជាការចំបាច់ណាស់សម្រាប់កម្ពុជាក្នុងការច្បាមយកនូវនិន្នាការបដិវត្តន៍ ឧស្សាហកម្មទី៤ (4IR) ជាពិសេសទាក់ទងនឹងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ដើម្បី បង្រួមគម្លាតនៃឧបករណ៍ឌីជីថល រវាងកម្ពុជាជាមួយប្រទេសអភិវឌ្ឍន៍ និងបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច និងផ្ដល់លទ្ធភាពឱ្យពលរដ្ឋកម្ពុជាអាចទទួលបានផលប្រយោជន៍ពីការធ្វើបរិវត្តកម្មឌីជីថល៕ ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ ឯល វឌ្ឍនៈ សម្រួលផ្សាយដោយ៖ dara


No comments:

Post a Comment

Pages