លោកឧត្តមសេនីយ៍ស្នងការ​ ឯម កុសល អញ្ជើញ​ដឹកនាំកិច្ចប្រជុំ​ ពង្រឹង​លេីការអនុវត្តផែនការចាំបាច់ចំនួន៧ ចំណុច ! - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ស្នងការ​ ឯម កុសល អញ្ជើញ​ដឹកនាំកិច្ចប្រជុំ​ ពង្រឹង​លេីការអនុវត្តផែនការចាំបាច់ចំនួន៧ ចំណុច !

 

ខេត្តកំពង់ចាម : នៅព្រឹកថ្ងៃទី១៩ ខែវិច្ចិកា​ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានដឹកនាំកិច្ចប្រជុំ​ ដល់លោក-លោកស្រី​ ស្នងការរង​ លោកអនុប្រធានផែន​ លោក​-លោកស្រី​ នាយការិយាល័យជំនាញ​ និង​ អធិការនគរបាលស្រុក-ក្រុងទាំង១០​ ។

សូមបញ្ជាក់ថា, លេីកិច្ចការងារចំបាច់ដែលត្រូវអនុវត្តបន្ទាន់មួយចំនួនដូចខាងក្រោម ៖​ 

១-ពង្រឹង​​ និងការដាក់វិធានការនានា​ ដែលត្រូវអនុវត្ត​ក្នុងកំឡុងពេលបុណ្យអុំទូក​ បណ្ដែតប្រទីប​ សំពះព្រះខែ​ តាមដងផ្លូវ​ និងតាមបណ្ដារមណីយដ្ឋាននានា​ ក្នុងខេត្តកំពង់ចាម​ 

២-​ពង្រឹង​ និងអនុវត្ត​ផែនការការពារ​ សន្តិសុខ​ រក្សាសុវត្ថិភាព​ សណ្ដាប់ធ្នាប់​សាធារណៈ​ជូន​ថ្នាក់​ដឹក​ និងប្រជាពលរដ្ឋ​ គ្រប់កម្មវិធីក្នុងភូមិសាស្រ្តខេត្តកំពង់ចាម​ ។ 

៣-ត្រៀមអនុវត្តវិធានការនានា​ ដែលទទួលបានពីអគ្គស្នងការដ្ឋាននគរបាលជាតិ

៤-ពង្រឹង​លេីការអនុវត្ត​ គោលនយោបាយភូមិឃុំមានសុវត្តិភាព​ ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម​ 

៥-ពង្រឹង​លេីការអនុវត្ត ការចុះរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក​

៦-ពង្រឹង​លេីការអនុវត្ត​ការងារជំនាញ​ ​គ្រប់ការិយាល័យ​

៧-ពង្រឹង​វិន័យរបស់កងកម្លាំងនគរបាលជាតិ​ ៕,វណ្ណៈ

































No comments:

Post a Comment

Pages