ខេត្តកំពង់ចាម ៖ ដេីម្បីលេីកទឹកចិត្តដល់ កម្លាំងសមត្ថកិច្ចថ្នាក់ក្រោមដែលខិតខំ ស្រាវជ្រាវរកឃេីញអត្តសញ្ញាណឃាតកដែលចាប់ក្មេងស្រីសិស្សសាលា រំលោភសេពសន្ថវៈក្នុងចំការពោតហេីយសម្លាប់ចោល យកមកផ្តន្ទាទោសតាមច្បាប់ ។ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បាននាំយកអំណោយដ៍ថ្លៃថ្លារបស់លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ មានថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនឧបត្ថម្ភដល់កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ។
ជួបជាមួយកម្លាំងសមត្ថកិច្ចមុនពេលប្រគល់អំណោយ លោកឧត្ដមសេនីយ៍ទោ ឯម កុសល បានមានប្រសាសន៍ថា នេះជាការលេីកទឹកចិត្ត ដែលកម្លាំងយេីងបានខិតខំ បើកកិច្ចប្រតិបត្តិការស្រាវជ្រាវរកមុខសញ្ញា ដែលបានគេចខ្លួន ក្នុងករណី(រំលោភសម្លាប់) ដែលប្រព្រឹត្តនៅចំណុចចំការពោត ភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យមានឈ្មោះ ម៉ាប់ កំសត់ ហៅអាលាន ភេទប្រុស អាយុ១៦ឆ្នាំនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៤:១៥នាទីរសៀល នៅចំណុចក្នុងព្រៃចំការក្រោយវត្ត មណ្ឌលវិប្បសនា ភូមិប៉ាង ឃុំជនាង ស្រុកតាំងគោក ខេត្តកំពង់ធំ យកមកផ្តន្ទាទោសតាមច្បាប់ ។
អំណោយដែលយកទៅចែកជូនរួមមាន ៖ ថវិកាចំនួន ៨០ម៉ឺនរៀល, អង្ករ១បេ, មី២កេស,ម៉ាស៤ប្រអប់, ទឹកក្រូច២កេស និងទឹកសុទ្ធ២កេស សរុបជាថវិកា១,១៦៨,០០០រៀល ។
សូមបញ្ជាក់ថា យុវតី ឌឹម អេងជូ ជាកូនកំព្រាឪពុក រស់នៅជាមួយជីដូនជរា និងប្អូនស្រីម្នាក់ទៀត អាយុ ១៤ឆ្នាំ ជាសិស្សកំពុងរៀនថ្នាក់ទី៧ ខណៈ ដែលម្តាយ ទៅធ្វើការនៅប្រទេសថៃ បច្ចុប្បន្នកំពុងធ្វើចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ ៕,វណ្
No comments:
Post a Comment