លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ដឹកនាំ​កិច្ចប្រជុំ​ ដាក់ផែនការចាំបាច់ចំនួន៤ចំណុច - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ដឹកនាំ​កិច្ចប្រជុំ​ ដាក់ផែនការចាំបាច់ចំនួន៤ចំណុច

ខេត្ត​កំពង់ចាម​ ៖​ នៅព្រឹក​ថ្ងៃទី០៤​ ខែវិច្ចិកា​ ឆ្នាំ២០២១ លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានដឹកនាំកិច្ចប្រជុំ​ត្រួតពិនិត្យ​ និងពង្រឹងការងារជំនាញ​ នៅអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ​ និងជេីងព្រៃ​ និងផ្សព្វផ្សាយការងារចំនួន៤ចំណុច

ដែលត្រូវអនុវត្តន៍​ចាំបាច់​ ។ 


ផែនការងារចំនួន៤ចំណុចដែលត្រូវដាក់​ ចេញរួមមាន​ ៖​ 

*១-ពង្រឹងលេីការអនុវត្តនគោលនយោបាយភូមិឃុំមានសុវត្តិភាព​ឲ្យកាន់តែប្រសេីរឡេីងថែមទៀត​ ក្នុងភូមិសាស្រ្តនៃស្រុកទាំងពីរ*

*២-ពង្រឹង​និងណែនាំបន្ថែមនូវ​នីតិវិធី​ នៃការអនុវត្តលេីការងារជំនាញ​ ការគ្រប់គ្រង​ឯកសារ​ និងលើការងារដ្ឋបាល​ទូទៅ ដល់​គ្រប់ជំនាញ នៃអធិការដ្ឋាន​នគរបាល​ស្រុកទាំងពីរ*​

*៣-ពង្រឹង​លេីការអនុវត្តការងារជំនាញ​ ​តាមប៉ុស្តិ៍នគរបាលរដ្ឋបាល​ *

*៤-ពង្រឹង​បន្ថែមលេីការចុះរិតបន្តឹង​ ការអនុវត្ត​នច្បាប់ចរាចរណ៍ផ្លូវគោ​ក*

កិច្ចប្រជុំ​ចូលរួម​៖​ លោកស្នងការរង​ និងជាអនុប្រធានក្រុមការងារតាមដានត្រួតពិនិត្យ​ ពង្រឹង​ដឹកនាំអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ​ និងស្រុកជេីងព្រៃ លោក​-លោកស្រី​នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកម្រិតស្រាល​,នគរបាលចរាចរណ៍ផ្លូវគោក​,ប្រឆាំងជួញដូរមនុស្ស​,​ ប្រឆាំងគ្រឿងញៀន​,កិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល​ លោក-លោកស្រី​អធិការ-អធិការរង​ លោក-លោកស្រីនាយផ្នែក​ លោក-លោកស្រី​នាយ-នាយរងប៉ុស្តិ៍​នគរបាលរដ្ឋបាល​ នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធ​រ​ ​និងស្រុកជេីងព្រៃ ។ 

បន្ទាប់ពីកិច្ចប្រជុំចប់​នៅថ្ងៃខែដដែល​លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​

បានបន្តចុះត្រួតពិនិត្យមេីលការជួសជុលកែលម្អអាគារអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ​ ដែលបាននឹងកំពុងជួសជុលអាគារទាំងមូល​ ដេីម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ និងសមស្របជាទំរងរដ្ឋបាល​ ដល់មន្រ្តីបំរេីការងារប្រចាំថ្ងៃ​ផងដែរ​ ៕,វណ្ណៈ








































No comments:

Post a Comment

Pages