ខេត្តកំពង់ចាម ៖ សាលាបាលីទំហំ៦ម៉ែត្រគុណ១២ម៉ែត្រ សង់អំពីថ្ម ប្រក់ក្បឿង ជញ្ជាំងថ្ម ត្រូវបានអគ្គិភ័យឆាបឆេះអស់ដំបូលខាងលើទាំងស្រុង ហេីយបណ្តាលអោយខូចខាតសម្ភារ:ដូចជា៖កង្ហារ ចំនួន០៥គ្រឿង ទូទឹកកកចំនួន០១គ្រឿង ប្រឹងម៉ាស៊ូត ចំនួន៧កាននិងសម្ភារៈប្រើប្រាស់របស់ព្រះសង្ឃមួយចំនួន ដោយសារតែផ្ទុះសេខ្សែភ្លើង ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបាន អោយដឹងថា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១:២០នាទី ប្រជាពលរដ្ឋរាយការណ៍ថាមានករណីអគ្គីភ័យ ០១ករណីឆេះសាលាបាលី នៅក្នុងវត្តសោភណ្ឌមុយ្យារាម ហៅវត្គកោះតាង៉ោ ស្ថិតនៅចំណុចភូមិកោះតាង៉ោទី១ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម ហេីយលោកបានបញ្ជាឲ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោកភោគ សាវុធ អភិបាល នៃគណ:
អភិបាលស្រុកកងមាស, លោក
វរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុក និងចេញរថយន្ដពន្លត់អគ្គីភ័យ ០៣គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកកងមាស០១គ្រឿង,រថយន្តរបស់
ស្នងការដ្ឋាននគរបាលខេត្ត ចំនួន
០១គ្រឿង,រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ០១គ្រឿងចុះទៅ
អន្ដរាគមន៍ជួយពន្លត់ ។
លោកស្នងការបន្តថា ចំពោះករណីអគ្គិសភ័យខាងលើនេះ បង្ករការខូចខាត: សាលាបាលីទំហំ៦ម៉ែត្រគុណ១២ម៉ែត្រ សង់អំពីថ្ម ប្រក់ក្បឿង ជញ្ជាំងថ្ម ហេីយបណ្តាលអោយខូចខាតសម្ភារ:ដូចជា៖កង្ហារ ចំនួន០៥គ្រឿង ទូទឹកកកចំនួន០១គ្រឿង ប្រឹងម៉ាស៊ូត ចំនួន៧កាននិងសម្ភារៈប្រើប្រាស់របស់ព្រះសង្ឃមួយចំនួន ។
លោកបានបញ្ជាក់ប្រាប់ពីមូលហេតុ គឺដោយសារផ្ទុះសេខ្សែភ្លើង ហេីយអគ្គិភ័យនេះរលត់អស់១០០% នៅវេលា
ម៉ោង១២:៤០នាទី ។ លោកថា ករណីនេះមិនបណ្ដាលឲ្យរងរបួសដល់មនុស្សនោះទេ ។ សរុបប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ០៣គ្រឿង ប្រើប្រាស់អស់ទឹក ០៣ រថយន្ត៕,វណ្ណៈ
No comments:
Post a Comment