កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបេីុស២ ចុះបង្ក្រាប​កាប់បំផ្លាញ​ឧបករណ៍​ល្មើស​នេសាទ​ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបេីុស២ ចុះបង្ក្រាប​កាប់បំផ្លាញ​ឧបករណ៍​ល្មើស​នេសាទ​

 

ខេត្តត្បូងឃ្មុំ​ ៖​ សូមកុំបន្តប្រេីប្រាស់ឧបករណ៍នេសាទខុសច្បាប់ទៀតអ្វី​ ជៀងវាង​ការហិនហោចត្រីដែលបម្រេី​ អោយជីវភាពប្រជាជនទូទៅបានបរិភោគយូរង្វែង​ ។ 

ប្រជាពលរដ្ឋ​មួយចំនួននៅតែល្មេីសនឹង​ វិធានការរបស់មន្ត្រីជលផល​ ដោយសារ​ តែពួកគេចិញ្ចឹមចិត្តបន្តលួចប្រេីឧបករណ៍​ នេសាទដែលច្បាប់ហាមឃាត់​ ។ ជា​ក់ស្ដែង​នៅព្រឹកថ្ងៃសុក្រ ១ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១​ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបេីស​ សហការជាមួយកម្លាំងប្រជាការពារ ចុះបង្រ្កាបបទល្មេីសនេសាទខុស.ច្បាប់ (លបស្បៃម៉ុង) នៅចំនុចទំនប់ប្រឡាយប៉ើស ក្រោយភូមិប៉ើស ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

ជាលទ្ធផល​កម្លាំង​សមត្ថកិច្ច​បង្រ្កាបបាន លបស្បៃម៉ុងចំនួន២វង់ ព្រួលប្រវែង១៥០​ម៉ែត្រ បង្គោលឬស្សីចំនួន១៥ ហើយ សម្ភារៈខាងលើ ត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែង ៕,វណ្ណៈ







No comments:

Post a Comment

Pages